អធិប្បាយឈាន(៥)

អធិប្បាយឈាន(៥) ក្នុងផុស្ដកន្លងមក បានអធិប្បាយអង្គឈានដែលជាគូបដិបក្ខនឹងនីវរណធម៌បាន ២ គឺវិតក្កនិងវិចារ ថ្ងៃនេះសូមអធិប្បាយផ្ដល់ជូនសម្រាប់ស្វែងយល់គោលធម៌ស្ដីអំពីឈានបន្ដដូចតទៅនេះ- ៣. បីតិ គឺសភាពឆ្អែតចិត្តដោយត្រេកអរ កាលបើវិតក្កធ្វើតួនាទីលើកចិត្តឡើងកាន់អារម្មណ៍ និងវិចារត្រកងផ្ដោតចិត្តឱ្យតាំងមាំជាប់ក្នុងអារម្មណ៍បានហើយ នឹងមានសភាពព្រឺព្រួចត្រេកអរឆ្អែតចិត្តផ្សព្វផ្សាយកើតឡើង ខណៈដែលចិត្តកំពុងកើតអារម្មណ៍បែបនេះ សេចក្ដីព្យាបាទចងចិត្តគំកួននឹងឱ្យអ្នកដទៃវិនាសនឹងមិនអាចកើតឡើងបាន ព្រោះបីតិបានគ្របសង្កត់ព្យាបាទនីវរណដោយវិក្ខម្ភនប្បហាន ។ …………… បីតិ សេចក្ដីឆ្អែតចិត្តជ្រួតជ្រាបដោយអំណរ មាន…

អធិប្បាយឈាន(៦)

អធិប្បាយឈាន(៦) កាលពីផុស្ដកន្លងមក យើងបានសិក្សាអំពីធម្មជាតិខាងល្អ(អង្គឈាន) ដែលកើតឡើងក្នុងចិត្តរបស់អ្នកបានឈាន(ឈានលាភី) កាលធម្មជាតិទាំងនោះកើតឡើងហើយ ក៏ធ្វើឱ្យធម្មជាតិដែលមិនល្អ(នីវារណធម៌)បាត់បង់ទៅអស់រយៈពេលដែលអ្នកបានឈាននៅមិនចេញពីឈាន ជាសេចក្ដីសុខដ៏អស្ចារ្យមួយ នេះជាសក្ខីភាពនៃពាក្យប្រៀនប្រដៅរបស់អង្គព្រះបរមសាស្ដាថា នៅមានប្រសិទ្ធិភាពមិនហួសសម័យ ជាអកាលិកោសម្រាប់អ្នកមានព្យាយាមបដិបត្តិជានិច្ច… ថ្ងៃនេះសូមអធិប្បាយបន្ដដូចតទៅនេះ —————————- ប្រភេទលំដាប់ថ្នាក់នៃឈាន ក្នុងព្រះអភិធម្មបានចែកលំដាប់ថ្នាក់នៃឈានទុក ៥ ថ្នាក់ ហៅថា ឈានបញ្ចកន័យ គឺ –…

ហេតុអ្វីបានជាកាន់ពុទ្ធសាសនា?

សទ្ធា… ពាក្យដែលឮញឹកញាប់រាល់ពេលវេលា ! ហេតុផលដែលបុព្វបុរស(ខ្មែរ)ទទួលយកពុទ្ធសាសនាមកជាសាសនារបស់ខ្លួន ? សទ្ធា ព្រះពុទ្ធជាម្ចាស់បានសម្ដែងទុកក្នុងគោលធម៌ច្រើនកន្លែង ត្រាស់ហៅថា សម្បទាខ្លះ ទ្រព្យខ្លះ អារយវឌ្ឍិខ្លះ សទ្ធាក្នុងពុទ្ធសាសនា បានដល់ជំនឿ សេចក្ដីជឿជាក់មាំ ព្រោះបានត្រិះរិះពិចារណាឃើញហេតុផលដោយបញ្ញារួចហើយ ពុទ្ធសាសនិករមែងធ្លាប់ឮពាក្យថា ជឿព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។…

ល្បែងកំសាន្ដខួរក្បាល

ល្បែងកំសាន្ដខួរក្បាលកាលពីខ្ញុំនៅជាសិស្សសាលា ខ្ញុំធ្លាប់លេងទាយលេខ មិនដឹងថាកូនក្មួយក្មេងៗ ធ្លាប់លេងដូចខ្ញុំដែរឬទេ ? មុននឹងបង្ហាញវិធីលេង ខ្ញុំសូមពន្យល់លេខបន្ដិច…..លេខ “នព្វន្ត” គឺអ្វី ?នព្វន្ត = នព > នវ + អន្ត (នវ=៩, អន្ត=ទីបំផុត/ខាងចុង) ក្នុងភាសាខ្មែរអាចដូរ វ…

ផលកម្មមិនមានមែនឬ ?

បញ្ហាការឱ្យផលនៃកម្មល្អ-កម្មអាក្រក់ !!! អ្នកខ្លះដែលខ្វះការពិចារណា អស់សទ្ធា មិនចង់ជឿ ឬមិនជឿថាផលនៃកម្មមានពិត!អត្ថបទនេះ អាចជួយឱ្យមើលឃើញផលនៃកម្មជាក់ស្ដែងលើមនុស្សក្នុងសង្គម រួមទាំងខ្លួនឯងផងដែរ បញ្ហាដែលជាចំណុចប្រកែកគ្នាច្រើនបំផុតទាក់ទងនឹងកម្ម គឺការឱ្យផលរបស់កម្ម ដោយសង្ស័យលើគោល “ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់” ថា តើពិតដូចថានេះដែរឬទេ? អ្នកខ្លះបានទាំងសំអាងយកភស្ដុតាងមកបញ្ជាក់ឱ្យឃើញថា ការពិតជាក់ស្ដែងក្នុងសង្គម មនុស្សដែលធ្វើអាក្រក់បានល្អ និងមនុស្សដែលធ្វើល្អបានអាក្រក់ មានច្រើនណាស់…

បញ្ហាការឱ្យផលនៃកម្មល្អ-កម្មអាក្រក់ !!! (២)

បញ្ហាការឱ្យផលនៃកម្មល្អ-កម្មអាក្រក់ !!! (២) អ្នកខ្លះដែលខ្វះការពិចារណា អស់សទ្ធា មិនចង់ជឿ ឬមិនជឿថាផលនៃកម្មមានពិត! សង្ឃឹមថា យ៉ាងហោចណាស់ អត្ថបទនេះនឹងជួយឱ្យយល់ផលនៃកម្មបានមួយកម្រឹត…. ក្នុងផុស្ដកន្លងមកបានសរសេរដោយខ្លីអំពីផលកម្ម(ផលនៃទង្វើ) ថ្នាក់ទី ១ គឺផលដែលកើតក្នុងចិត្ត និងថ្នាក់ទី ២ គឺផលដែលសន្សំទុកជាអត្តចរិតរបស់បុគ្គល ។ ក្នុងផុស្ដនេះ នឹងនិយាយអំពីផលថ្នាក់ទី…

ការឱ្យផលនៃកម្មល្អ-អាក្រក់ គ្រាទី ៣

ស្ដីពីផលកម្មគ្រាទី ៣កត្តាសំខាន់ក្នុងការឱ្យផលល្អ-អាក្រក់របស់កម្ម ! —————————— កម្មល្អ-អាក្រក់នឹងឱ្យផលតាំងពីតិចបំផុត… រហូតដល់ច្រើនពេញទីតាមកម្មនិយាម ដែលប្រព្រឹត្តទៅក្នុងដំណើរជីវិតបុគ្គល ឱ្យបុគ្គលបានទទួលផលតបស្នងពីខាងក្រៅ ដ៏គួរពេញចិត្តខ្លះ មិនពេញចិត្តខ្លះ ឬយ៉ាងណានោះ សិ្ថតនៅលើកត្តាដែលមានបាលីសម្ដែងទុកជាអង្គប្រកបផ្សេងៗ ៤ គូ គឺសម្បត្តិ ៤ និងវិបត្តិ ៤ មានសេចក្ដីអធិប្បាយដោយសង្ខេប ដូចតទៅនេះ…

ស្ដីពីផលកម្មគ្រាទី ៥

ស្ដីពីផលកម្មគ្រាទី ៥ កត្តាសំខាន់ក្នុងការឱ្យផលល្អ-អាក្រក់របស់កម្ម ! ———————————– កម្មល្អ-អាក្រក់នឹងឱ្យផលតាំងពីតិចបំផុត… រហូតដល់ច្រើនពេញទីតាមកម្មនិយាម ដែលប្រព្រឹត្តទៅក្នុងដំណើរជីវិតបុគ្គល ឱ្យបុគ្គលបានទទួលផលតបស្នងពីខាងក្រៅ ដ៏គួរពេញចិត្តខ្លះ មិនពេញចិត្តខ្លះ ឬយ៉ាងណានោះ សិ្ថតនៅលើកត្តាដែលមានបាលីសម្ដែងទុកជាអង្គប្រកបផ្សេងៗ ៤ គូ គឺសម្បត្តិ ៤ និងវិបត្តិ ៤ ផងដែរ…