អនន្ដកាយបញ្ហា

Milinda’s Questions(4) ខ្ញុំបានបង្ហោះសំណួររបស់ព្រះបាទមិលិន្ទមក ៣ ដងហើយ ថ្ងៃនេះសូមលើកយកសំណួររបស់អនន្តកាយអមាត្យដែលជាអមាត្យរបស់ព្រះបាទមិលិន្ទម្ដង គឺថ្ងៃដំបូងដែលព្រះបាទមិលិន្ទសួរឈ្មោះព្រះនាគសេន ហើយដេញដោលសួរបែបបរមត្ថថាត្រង់ណាដែលហៅថានាគសេន…. អនន្ដកាយអមាត្យដែលបានស្ដាប់ហើយប្រហែលជានៅសង្ស័យមិនច្បាស់លាស់ បានជាថ្ងៃស្អែកឡើង ពេលដែលទៅនិមន្ដព្រះថេរៈចូលទៅវាំងតាមព្រះរាជបញ្ជា បានសួររឿងនេះម្ដងទៀតក្នុងខណៈដែលដើរទន្ទឹមនឹងព្រះនាគសេនចូលទៅព្រះរាជវាំង….. មានសេចក្ដីដូចតទៅនេះ ———————– “ខដែលព្រះគុណម្ចាស់មានសង្ឃដីកាថា ‘នាគសេន’ នោះ តើអ្នកណាជានាគសេនក្នុងពាក្យនោះ?”ព្រះថេរៈសួរទៅវិញថា “ញោមយល់ថាអ្វីទៅជា ‘នាគសេន’…

ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៧)

The Pali Canon: What a Buddhist Must Know (7) ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៧) ——————— សង្គាយនាៈ ការសូត្រសមផ្ទៀងផ្ទាត់ពុទ្ធវចនៈ សង្គាយនាគឺអ្វី? កាលបើ “ការថែរក្សាព្រះពុទ្ធវចនៈ” ឱ្យគង់វង្ស ជាសារៈសំខាន់ក្នុង…

មិលិន្ទបញ្ហា(៥)

Milinda’s Questions(5) – ទស្សនៈអ្នកប្រាជ្ញចំពោះគម្ពីរមិលិន្ទបញ្ហា(ត) វី. ត្រេងក៍នើរ៍ (V. Trenckner) ដែលជាអ្នកបរិវត្តមិលិន្ទបញ្ហាចេញជាតួអក្សររ៉ូម៉ង់មុនគេ (ព.ស. ២៤២៣ គ.ស. ១៨៨០) បានពោលថា មិលិន្ទបញ្ហាត្រូវបានរចនាឡើងប្រហែលគ្រិស្ដសករាជទី ១ ហើយបានសន្និដ្ឋានថា ច្បាប់ដើមជាភាសាសំស្ក្រឹត ព្រោះប្រើពាក្យចាប់ផ្ដើមថា “តម…

ញាតិកា ឬ ញាតកា?

សូមអនុញ្ញាតនិយាយបន្ដិចចុះការនិយាយរបស់ខ្ញុំនេះក៏មិនដឹងឮបានឆ្ងាយដែរ ព្រោះប្រិយមិត្តដែលចូលមកអានម្ដងៗ ឃើញមានតែម្ភៃ-សាមសិបនាក់ប៉ុណ្ណោះ ខ្មែរពេញមួយពិភពលោកទាំងព្រះសង្ឃទាំងគ្រហស្ថ និយាយភាសាខ្មែរខុសដូចៗ គ្នាទេដឹង ? ជាពិសេសពេលឱ្យពរក្នុងពិធីបុណ្យផ្សេង ៗ !!! “ញាតិកា” ហើយថែមទាំង “ប្រាំពីរសន្ដាន” ទៀត !!! ១- ពាក្យថា ញាតិកា មិនមានក្នុងភាសាខ្មែរទេដឹង? មានតែ…

អធិប្បាយឈាន(១)

អធិប្បាយឈាន(១)ខ្ញុំបានផុស្ដរឿងគោលធម៌ សម្ដែងអំពីឈានទាំងអស់ដែលមានក្នុងគម្ពីរពុទ្ធសាសនា ដើម្បីជាការសិក្សាសរុបបានជា៖– លក្ខណូបនិជ្ឈាន សំដៅដល់ឈានក្នុងវិបស្សនាភាវនា(លក្ខណៈ គឺត្រៃលក្ខណ៍)– អារម្មណូបនិជ្ឈាន សំដៅដល់ឈានក្នុងសមថភាវនាគឺ រូបឈាននិងអរូបឈាន (អារម្មណ គឺអារម្មណ៍សម្រាប់បដិបត្តិសមថៈ ៤០ យ៉ាង) ដើម្បីឱ្យយល់រឹតតែច្បាស់ឡើង ថ្ងៃនេះសូមអធិប្បាយឈានបន្ដ ដោយយោងភ្ជាប់ទៅនឹងចំណែកឬកត្តា(factors)ផ្សេងៗ ដែលត្រូវយល់ដូចតទៅនេះ————————— អត្ថន័យនៃឈាន ឈាន បានដល់ការផ្ដោត…

អធិប្បាយឈាន(២)

អធិប្បាយឈាន(២) “ចិត្តមិនដែលទំនេរប្រាសចាកអារម្មណ៍” នេះជាគោលការណ៍ក្នុងពុទ្ធធម៌ បានសេចក្ដីថា រាល់ខណៈរបស់ជីវិតតាំងពីកើតដល់ស្លាប់ ចិត្តឈោងចាប់យកអ្វីមួយមកជាអារម្មណ៍រាល់ពេលវេលាមិនដែលឈប់មិនដែលនឿយ ។ ចិត្តទទួលអារម្មណ៍បានតាមទ្វារ ៦ ទ្វារ ដូច្នេះអារម្មណ៍ក៏មាន ៦ ទៅតាមទ្វារដែរ គឺ ភ្នែក(ចក្ខុវិញ្ញាណ)ទទួលរូប(រូបារម្មណ៍)ជាអារម្មណ៍, ត្រចៀក(សោតវិញ្ញាណ)ទទួលសំឡេង(សទ្ទារម្មណ៍)ជាអារម្មណ៍, ច្រមុះ(ឃានវិញ្ញាណ)ទទួលក្លិន(គន្ធារម្មណ៍)ជាអារម្មណ៍ ។ល។ ក្នុងជីវិតប្រចាំថ្ងៃ ចិត្តរត់ឆ្វេចឆ្វាចចុះឡើងដូចស្វា…

អធិប្បាយឈាន(៣)

អធិប្បាយឈាន(៣) ក្នុងអំពើដែលជាកុសលកម្ម មានការធ្វើទានជាដើម កុសលចេតនាកើតឡើងពេលណា “មហាកុសលចិត្ត” រមែងកើតឡើងភ្លាមក្នុងខណៈនោះៗ ប៉ុន្ដែក្នុងកុសលកម្មដែលខ្ពស់ជាងនេះ ដូចជារូបាវចរកុសល ពោលគឺកុសលកម្មថ្នាក់ឈាន មិនដូច្នោះឡើយ ។ រូបាវចរចិត្ត(ចិត្តស្ងប់ថ្នាក់ឈាន)នឹងកើតឡើងបាន លុះណាតែមានការចម្រើនសមថភាវនាដែលចិត្តស្ងប់ដល់ថ្នាក់អប្បនាសមាធិ គឺចិត្តចូលភ្ជាប់នែបនិត្យនៅក្នុងអារម្មណ៍ឈាន មានកសិណជាដើម អាចពោលបានក្នុងន័យមួយទៀតថា ខណៈដែលអ្នកបដិបត្តិកំពុងចម្រើនភាវនានោះ ក្រុមចេតសិកធម៌(អង្គប្រកបរបស់ចិត្ត)ដែលកើតព្រមគ្នាជាមួយចិត្តមួយក្រុម នឹងធ្វើតួនាទីបង្ក្រាបនីវរណធម៌ដែលជាធម្មជាតិរារាំងមិនឱ្យឈានចិត្តកើតឡើង នីវរណធម៌ទាំង…

អធិប្បាយឈាន(៤)

អធិប្បាយឈាន(៤) ការលះនីវរណធម៌ដោយអង្គឈាន ការសង្កត់នីវរណ៍ ឬលះនីវរណ៍ដោយអំណាចអង្គឈាន ភាសាវិជ្ជាការក្នុងធម៌ហៅថា “វិក្ខម្ភនប្បហាន”(លះដោយគ្របសង្កត់ទុក) ដូចបានអធិប្បាយក្នុងផុស្ដគ្រាទី ៣ ថា ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ភាគច្រើននៃពេលវេលារបស់ដំណើរជីវិត មានធម្មជាតិ ៥ យ៉ាងដែលភាសាវិជ្ជាការក្នុងធម៌ហៅថា “នីវរណធម៌” នៅប្រចាំក្នុងចិត្តជានិច្ច ។ នីវរណធម៌ទាំង ៥ នឹងត្រូវសង្កត់ទុកដោយអង្គឈាន…