អ្វីគឺខ្លឹមសារនៃជីវិត

អ្វីទៅ គឺខ្លឹមសារក្នុងជីវិតមនុស្សនេះ? “មិនថាពាលឬបណ្ឌិតមិនថាក្សត្រឬព្រាហ្មណ៍វេស្ស សូទ្រ ឬចណ្ឌាលទីបំផុតក៏ត្រូវឆ្ពោះទៅរកសេចក្ដីស្លាប់ដូចភាជនៈមិនថាតូចឬធំទីបំផុតក៏ត្រូវបែកធ្លាយដូចគ្នាទាំងអស់” (ពុទ្ធវចនៈ) មច្ចុរាជ ជាតុលាការដ៏យុត្តិធម៌ក្រៃពេកណាស់ មិនដែលលម្អៀង ឬស៊ីសំណូកសូកប៉ាន់របស់ជនណាម្នាក់ឡើយ រមែងពិចារណាក្ដីតាមបទព្រះអយ្យការ ហើយអានសាលក្រមដោយវាចាដ៏ម៉ឺងម៉ាត់ដាច់អហង្ការ មិនស្ដាប់ពាក្យជំទាស់និងពាក្យសុំអង្វរកររបស់ជនណា ។ ក្នុងចំណោមសំឡេងខ្សឹកខ្សួលទួញយំដង្ហក់ លាយដោយក្លិនធូបផ្សែងទៀននោះ មច្ចុរាជបានលាតដៃចេញមកកញ្ឆក់យកសេចក្ដីសង្ឃឹមរបស់មនុស្សគ្រប់រូប ឱ្យរបូតខ្ចាត់ខ្ចាយ ហើយអ្វីៗ គ្រប់យ៉ាងទាំងអស់…

កំណាត់ឈើអណ្ដែតទឹកប្រសើរជាងជនអកតញ្ញូ !

កំណាត់ឈើអណ្ដែតទឹកប្រសើរជាងជនអកតញ្ញូ ! កាលណាបានឃើញអ្នកដទៃមានទុក្ខ ចិត្តរបស់សាធុជនរមែងញាប់ញ័័រដោយករុណា គឺសេចក្ដីអាណិត ព្រោះធម្មជាតិដែលផ្លូវធម៌ហៅថាករុណា ជាធម្មជាតិធ្វើឱ្យកើតការញាប់ញ័រ កាលបានឃើញសត្វបានដល់សេចក្ដីទុក្ខ(ទុក្ខិតសត្វ) ខណៈដែលជួយរមែងមានសេចក្ដីអាណិត ចង់ឱ្យជួយឱ្យផុតអំពីសេចក្ដីទុក្ខ មិនគិតដល់ការតបស្នងសងគុណអ្វីឡើយ ទោះបីជាមិនដឹងថា ក្នុងកាលអនាគត អ្នកនោះនឹងត្រឡប់ស្នងតបមកវិញដោយទង្វើអាក្រក់ក៏តាម….. – អ្នកដឹងឧបការគុណដែលអ្នកដទៃបានធ្វើចំពោះខ្លួន ហៅថា ជនអ្នកកតញ្ញូ– អ្នកដែលផ្ទុយគ្នាពីនេះ ហៅថា…

ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា

ព្រះត្រៃបិដក៖  គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(១) លំនាំសេចក្ដី ព្រះពុទ្ធសាសនាមិនមែនទស្សនវិជ្ជា មុននឹងនិយាយអំពីព្រះត្រៃបិដក យើងចាំបាច់ត្រូវញែកឱ្យច្បាស់រវាងទស្សនវិជ្ជានិងសាសនា ។ ទស្សនវិជ្ជាជារឿងគិតរកហេតុផលជាចំបង ដើម្បីឈានទៅរកខសន្និដ្ឋានការពិត ដោយឆ្លងកាត់ការជជែកគ្នាក្នុងហេតុផលនោះៗ រឿងដែលជជែកគ្នាឬគិតនោះ អាចមិនទាក់ទងដល់ដំណើរជីវិតដែលកំពុងប្រព្រឹត្តទៅ ឧទាហរណ៍ ពួកទស្សនវិទូអាចជជែកគ្នាថា ចក្រវាឡកើតឡើងពីពេលណានិងដល់ទីបំផុតពេលណា លោកនេះនឹងសាបសូន្យពេលណា ជីវិតបានកកើតឡើងពេលណា ជាដើម ហើយពួកទស្សនវិទូក៏មិនចាំបាច់ត្រូវមានដំណើរជីវិតតាមគោលការណ៍អ្វីៗ ឬសូម្បីតែបត្រិបត្តិខ្លួនឱ្យសមស្របតាមអ្វីដែលខ្លួនគេគិតក៏មិនចាំបាច់ដែរ…

វិបស្សនាៈ រូបមន្ដបញ្ហាញផ្លូវ

រូបមន្ដបញ្ហាញផ្លូវ សម័យមួយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់គង់ប្រថាប់នៅនាព្រះជេតវ័នមហាវិហារ អារាមររបស់លោកអនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ព្រះអង្គបានត្រាស់ហៅព្រះភិក្ខុសង្ឃទាំងពួងឱ្យមកប្រជុំព្រមគ្នា ហើយទើបទ្រង់មានព្រះករុណាត្រាស់ព្រះពុទ្ធវចនៈនេះថា ៖ ម្នាលអ្នកឃើញភ័យក្នុងសង្សារវដ្ដទាំងឡាយ! គ្រាមួយកាលត្រាស់ដឹងដំបូង យើងតថាគតគង់នៅក្រោមម្លប់ដើមអជបាលនិគ្រោធ ប្របឆ្នេរនេរញ្ជរានទី ឰដ៏តំបន់ឧរុវេលា កាលតថាគតចៀសចេញសម្ងំតែម្នាក់ឯងនៅទីនោះ បានកើតគំនិតក្នុងចិត្តឡើងយ៉ាងនេះថា៖ ផ្លូវនេះជាឯកាយនមគ្គ គឺជាម៌ាគាផ្លូវជាទីទៅដ៏ឯក– ដើម្បីសេចក្ដីបរិសុទ្ធិនៃសត្វទាំងឡាយ– ដើម្បីកន្លងសេចក្ដីសោកនិងបរិទេវនាការ– ដើម្បីរំលត់បង់នូវសេចក្ដីទុក្ខនិងទោមនស្ស–…