អ្វីគឺខ្លឹមសារនៃជីវិត

អ្វីទៅ គឺខ្លឹមសារក្នុងជីវិតមនុស្សនេះ?

“មិនថាពាលឬបណ្ឌិត
មិនថាក្សត្រឬព្រាហ្មណ៍
វេស្ស សូទ្រ ឬចណ្ឌាល
ទីបំផុតក៏ត្រូវឆ្ពោះទៅរកសេចក្ដីស្លាប់
ដូចភាជនៈមិនថាតូចឬធំ
ទីបំផុតក៏ត្រូវបែកធ្លាយដូចគ្នាទាំងអស់” (ពុទ្ធវចនៈ)

មច្ចុរាជ ជាតុលាការដ៏យុត្តិធម៌ក្រៃពេកណាស់ មិនដែលលម្អៀង ឬស៊ីសំណូកសូកប៉ាន់របស់ជនណាម្នាក់ឡើយ រមែងពិចារណាក្ដីតាមបទព្រះអយ្យការ ហើយអានសាលក្រមដោយវាចាដ៏ម៉ឺងម៉ាត់ដាច់អហង្ការ មិនស្ដាប់ពាក្យជំទាស់និងពាក្យសុំអង្វរកររបស់ជនណា ។ ក្នុងចំណោមសំឡេងខ្សឹកខ្សួលទួញយំដង្ហក់ លាយដោយក្លិនធូបផ្សែងទៀននោះ មច្ចុរាជបានលាតដៃចេញមកកញ្ឆក់យកសេចក្ដីសង្ឃឹមរបស់មនុស្សគ្រប់រូប ឱ្យរបូតខ្ចាត់ខ្ចាយ ហើយអ្វីៗ គ្រប់យ៉ាងទាំងអស់ ក៏ប្រព្រឹត្តទៅតាមព្រះបញ្ជារបស់ព្រះអង្គ…..

មកដល់ដំណាក់ការនេះ ភាពមហស្ចារ្យនៃបុគ្គលអស្ចារ្យទាំងឡាយ ក៏ក្លាយជាប្រលោមលោកដែលមានទុកសម្រាប់តំណាលឱ្យស្ដាប់តៗ គ្នាប៉ុណ្ណោះ ។
តើអ្វីទៅនឹងជាសារៈក្នុងជីវិតមនុស្សនេះ ក្រៅអំពីអំពើល្អដែលខ្លួនធ្លាប់បានធ្វើ ហើយបន្សល់ទុកឱ្យលោកបានរលឹកនឹកដល់និងពោលសរសើរ ?
ម្ចាស់សរីរាង្គដ៏ស្រស់សោភាសង្ហាឆើតឆាយ បើអំពល់តែស្រវឹងក្នុងរាងដ៏គ្មានសារៈរបស់ខ្លួន មិនបានខ្វល់ខ្វាយបំពេញប្រយោជន៍ឱ្យសមនឹងការដែលបានកើតមកជាមនុស្សនោះ គុណតម្លៃរបស់គេនឹងស៊ូតម្លៃដុំឥដ្ឋក្រាលថ្នល់បានយ៉ាងណាដែរ ?

ប្រភពៈ អំពី “ព្រះអានន្ទពុទ្ធអនុជា” របស់វឝិន ឥន្ទស្រៈ
ដោយតាអារាមប៊យ
ខែកញ្ញា ១៦, ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram