អភិញ្ញា ៦

អភិញ្ញា ៦ (ការដឹងដ៏ក្រៃលែង – Abhiññā: superknowledge; ultra-conscious insight)

១. ឥទ្ធិវិធា ឬឥទ្ធិវិធិ (ការដឹងដែលធ្វើឱ្យសម្ដែងឫទ្ធិផ្សេងៗ បាន – Iddhividhā: magical powers)

២. ទិព្វសោត (ញាណដែលធ្វើឱ្យមានត្រចៀកទិព្វ – Dibbasota: divine ear)

៣. ចេតោបរិយញាណ (ញាណដែលអាចកំណត់ដឹងចិត្តអ្នកដទៃបាន – Cetopariyañaṇa: penetration of the minds of others)

៤. បុព្វេនិវាសានុស្សតិ (ញាណដែលធ្វើឱ្យរលឹកជាតិបាន – Pubbenivāsānussati: remembrance  of former existence)

៥. ទិព្វចក្ខុ (ញាណដែលធ្វើឱ្យមានភ្នែកទិព្វ – Dibbacakkhu: divine eye)

៦. អាសវក្ខយញាណ (ញាណដែលធ្វើឱ្យអស់អាសវៈ – Ᾱsavakkhayañaṇa: Knowledge of the exhaustion of all mental intoxicants)

ខទី ១ ដល់ខទី ៥ ជាលោកិយអភិញ្ញា គឺបុថុជ្ជនធម្មតាដែលខំបដិបត្តិសមថកម្មដ្ឋានរហូតបានឈាន ក៏អាចធ្វើអភិញ្ញា ៥ ខខាងដើម ឱ្យកើតឡើងបាន ឈានដែលបុថុជ្ជនបានក៏ជាលោកិយឈាន អាចនឹងវិនាសទៅវិញបាន ។ ចំណែកអភិញ្ញាខទី ៦ ជាលោកុត្តរអភិញ្ញា គឺអភិញ្ញាដែលកើតចំពោះព្រះអរហន្ដតែប៉ុណ្ណោះ ឈានដែលព្រះអរិយបុគ្គល(សោតា សកទាគាមី អនាគាមី អរហន្ដ) បានហើយជាលោកុត្តរឈាន មិនចេះវិនាសទៅវិញទេ នៅពេលណាដែលលោកចង់ចូល “ផលសមាបត្តិ” ជាផាសុវិហារធម៌ លោកអាចចូលឈានមាននិព្វានជាអារម្មណ៍សោយសុខបានតាមប្រាថ្នា ។
————————–
កាលខ្ញុំផុស្ដប្រភេទនៃព្រះអរហន្ដផ្សេងៗ មានៈ
– ព្រះអរហន្ដប្រភេទតេវិជ្ជោ ដែលបានវិជ្ជា ៣, ខ្ញុំបានផុស្ដវិជ្ជា ៣ រួចហើយថាមានអ្វីខ្លះ?
– ព្រះអរហន្ដប្រភេទឆឡភិញ្ញោ ដែលបានអភិញ្ញា ៦ មានលម្អិតដោយសង្ខេបដូចសេចក្ដីខាងលើនេះ
– ព្រះអរហន្ដប្រភេទបដិសម្ភិទប្បត្តោ ដែលបានបដិសម្ភិទា ៤ នឹងផុស្ដបដិសម្ភិទា ៤ ក្នុងពេលជាលំដាប់តទៅ ។

តាអារាមប៊យ
៥ មីនា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram