អ្នកស្មើនឹងមនុស្សឆ្កួត ៣ ពួក

បុរាណភាសិត ៣៦

Adhanassa rasaṃ khādā,
Abalassa hathā narā;
Apaññassa vākyakathā,
Ummattakasamā ime.

(តួអក្សររ៉ូម៉ាំងប្រើសរសេរភាសាបាលីដែលទទួលស្គាល់ទួទាំងពិភពលោក អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ)

អធនស្ស រសំ ខាទា,
អពលស្ស ហថា នរា;
អបញ្ញស្ស វាក្យកថា,
ឧម្មត្តកសមា ឥមេ ។

ជនអ្នកខ្សត់ទ្រព្យ ចូលចិត្តបរិភោគរបស់ថ្លៃ,
ជនអ្នកខ្សោយកម្លាំង ចូលចិត្តប្រជែងកម្លាំង,
ជនឥតបញ្ញា ចូលចិត្តអួតឆ្លាត,
ជនទាំងបីពួកនេះ ស្មើនឹងមនុស្សឆ្កួត ។

——————————————-

ក្នុងលោកនីតិបករណ៍ប្រែដោយព្រះអ៊ុក ជា វជិរញ្ញាណភយវង្ស បោះពុម្ពឡើងវិញដោយ គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរ(កាណាដា) លោកប្រែទុកជាកំណាព្យថាៈ

ជនអ្នកខ្សត់ចង់ស៊ីរសខ្ពង់ខ្ពស់ ជនអ្នកឥតកម្លាំងអង្គចង់ចម្បាប់
ជនអ្នកឥតបញ្ញាចង់ថ្លែងសព្ទ ជនបីនេះរាប់ទុកស្មើឆ្កួត ។   (២៧)

បទកាកគតិ-ខៃ
ជនអ្នកឥតធនធានចង់ទទួលទានរសឆ្លាញ់លើសលែង
ជនឥតកម្លាំងចង់តាំងប្រឡែងចម្បាប់ទាត់ប៉ែង
សម្ដែងអំនួត ។
ជនឥតបញ្ញាល្មោភថ្លែងចរចាប្រាថ្នាគេអួត
ជនបីនេះប្រើទុកស្មើគេឆ្កួតព្រោះឡើងអំនួត
ល្មោភហួសប្រមាណ ។

——————————————-

ប្រភពៈ លោកនីតិ ៣០, ធម្មនីតិ ៣២៥, កវិទប្បណនីតិ ១០០

ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
ខែកញ្ញា ២៦, ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram