គប្បីទៅឱ្យទាល់តែបាន

បុរាណភាសិត ៣៤

पण्डितो सुतसम्पन्‍नो, यत्थ अत्थीति चे सुतो।
महुस्साहेन तं ठानं, गन्तब्बंव सुतेसिना॥
(តួអក្សរទេវនាគរី អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ)

បណ្ឌិតោ សុតសម្បន្នោ, យត្ថ អត្ថីតិ ចេ សុតោ,
មហុស្សាហេន តំ ឋានំ, គន្តព្វំវ សុតេសិនា ។

បើបានឮថា នៅទីណាមានបណ្ឌិតអ្នកដល់ព្រមដោយចំណេះវិជ្ជា, អ្នកស្វែងរកចំណេះវិជ្ជា គប្បីទៅកាន់ទីនោះឯង ដោយសេចក្ដីព្យាយាមដ៏ខ្លាំងក្លា ។

——————————————-

ក្នុងលោកនីតិបករណ៍ប្រែដោយព្រះអ៊ុក ជា វជិរញ្ញាណភយវង្ស បោះពុម្ពឡើងវិញដោយ គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរ(កាណាដា) លោកប្រែទុកជាកំណាព្យថាៈ

បើឮថាមានអ្នកប្រាជ្ញច្បាស់ កបសូត្រសិល្បសាស្ដ្រក្នុងទីណា អ្នកស្វែងរៀនសូត្រខំឧស្សាហ៍ យាត្រាចូលទៅទីនោះហោង ។

——————————————-

ប្រភពៈ លោកនីតិ បណ្ឌិតកណ្ឌ គាថាទី ៨, ធម្មនីតិ ១០
ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ

ខែកញ្ញា ២០, ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram