ជីវិតពិតជាត្រូវការធម៌

🙏រឿងរបស់ជីវិតគឺជារឿងស្មុគ្រស្មាញបណ្តាញទុក្ខ ច្របូកច្របល់ ក្រហល់ក្រហាយ ខ្វល់ខ្វាយ រកកលនឹងដោះស្រាយឱ្យឆ្ងាយពីទុក្ខមិនងាយបាន គ្រប់ប្រាណតាំងតែពីកើតមករហូតដល់ចាស់សក់ស្កូវ ក៏នៅតែមិនទាន់ចប់រឿងដែលត្រូវដោះស្រាយដដែល មិនថាអតីតៈ បច្ចុប្បន្ន ឬអនាគតកាលឡើយ ឱ្យតែកើតមកហើយត្រូវតែមានបញ្ហាដែលត្រូវដោះស្រាយជានិច្ច។ ព្រោះតែជីវិតពោរពេញទៅដោយភាពស្មុគ្រស្មាញយ៉ាងនេះហើយ ទើបបណ្តាលអោយមានបុគ្គលដ៏អស្ចារ្យម្នាក់ ខំព្យាយាមបំពេញបារមីអស់រយៈកាល ៤ អសង្ខេយ្យ កំរៃ១សែនកប្ប ដើម្បីបានត្រាស់ជាព្រះសម្មាសម្ពុទ្ធ ហើយបានប្រកាសប្រាប់នូវរូបមន្តដ៏វិសេសបំផុត មានចំនួន…