កញ្ជើធ្លុះ

កញ្ជើវាធ្លុះទើបជ្រុះទ្រព្យបាត់ ការមិនប្រយ័ត្នទើបបាត់របស់ អវិជ្ជានាំកាយឲ្យឆ្ងាយសប្បុរស ចិត្តមិនត្រង់ស្មោះលេចចូលតណ្ហា។ ចាក់ទឹកមិនពេញព្រោះពាងធ្លុះគូទ ឥតដែលលាងជូតទើបវាមិនភ្លឺ ខ្លួនសុទ្ធតែក្អែលម៉ែស្តីមិនឈឺ ស្បែកគ្មានពន្លឺព្រោះក្អែលរុំកោះ។ ចិត្តដែលធ្លុះធ្លាយភាយចូលកិលេស មានរន្ធដូច្នេះទើបមិនចេះគ្រប់ ទោះបីរកបានទាំងថ្ងៃទាំងយប់ មិនអាចបញ្ឈប់លោភៈនោះឡើយ។ ចុកគូទកញ្ជើរើមើលបាតពាង ឆ្វេងស្តាំចំហៀងឲ្យបានជិតល្អ រន្ធតូចរន្ធធំកុំឲ្យចំហ អ្នករែកត្រេកអរព្រោះទឹកឆាប់ពេញ ពាងជិតទឹកពេញបណ្តេញមោហៈ ស្ទាក់ផ្លូវទោសៈដោយមិនប្រហែស បិទស្នាមលោភៈដែលមានបែកប្រេះ ទើបពួកកិលេសអស់តម្រិះចូល។…