បកិណ្ណកកាព្យ

គ្រប់វិនាទីដែលឈានទៅមុខ នាំយកសុខ-ទុក្ខទៅគ្រប់ដង្ហើម រុក្ខាក្រៀមស្វិតត្បិតឃ្លាតសន្សើម អ្នកភ្លេចរឿងដើមព្រោះមានរឿងថ្មី។ កន្លង់ឃ្លាតផ្កាព្រោះអស់ទឹកដម ស្នេហ៏លែងថ្នាក់ថ្នមព្រោះអស់ភក្តី ភ្លេចពាក្យសម្បត់ព្រោះក្បត់សម្តី ច័ន្ទឃ្លាតរាត្រីព្រោះតែរាហ៊ូ។ សមុទ្ទមិនស្ងាត់ព្រោះមានរលក បុព្វេសាងមកទើបបានជាគូ អស់ក្តីសង្ឃឹមព្រោះឃ្លាតតស៊ូ អ្នករៀនឃ្លាតគ្រូព្រោះមានឧបសគ្គ។ ចិត្តធ្លាប់ស្មោះសល្អជាអនេក ប្រែប្រួលថ្ងៃស្អែកក៏ព្រោះតែប្រាក់ លោភលន់វង្វេងព្រោះតែមោហៈ ខូ​ចខាត់គ្រោះថ្នាក់ព្រោះតែកំហឹង។ កើតក្តីលំអៀងព្រោះមិនលំអិត ធ្ងន់តែម្ខាងពិតត្បិតព្រោះមិនថ្លឹង បោះបង់ចោលសាច់ព្រោះតែហេតុឆ្អឹង អ្នកកើតក្រោធខឹងព្រោះឃ្លាតខន្តី។…

បណាមគុណ

អហំនមេ ផ្គងចិត្តមិនរេ លើកហត្ថកំបង់ ឆ្ពោះអង្គពុទ្ធា ធម្មាផូរផង់ សាវកស្មោះត្រង់ ព្រះសង្ឃបរិសុទ្ធ។ វរវន្ទិត្វា អោនអង្គសិរសា ចិន្តាលំអុត មាតាបិតា ថ្លៃថ្លាបំផុត អ្នករក្សាបុត្ត ឲ្យផុតទុក្ខា។ នមាមិហំ រលឹកនឹកខ្លាំង តាំងជាប់ចិន្តា ដល់គុណលោកគ្រូ វិញ្ញូអាចារ្យ លោកដឹកហត្ថា…