ឈ្នះសេចក្ដីប្រមាទ ដោយសេចក្ដីមិនប្រមាទ

ពុទ្ធវចនៈក្នុងធម្មបទ គាថាទី ២៨

ឈ្នះសេចក្ដីប្រមាទ ដោយសេចក្ដីមិនប្រមាទ

HEEDLESSNESS SHOULD BE CONQUERED BY HEEDFULLNESS

ಪಮಾದಂ ಅಪ್ಪಮಾದೇನ, ಯದಾ ನುದತಿ ಪಣ್ಡಿತೋ।
ಪಞ್ಞಾಪಾಸಾದಮಾರುಯ್ಹ, ಅಸೋಕೋ ಸೋಕಿನಿಂ ಪಜಂ।
ಪಬ್ಬತಟ್ಠೋವ ಭೂಮಟ್ಠೇ, ಧೀರೋ ಬಾಲೇ ಅವೇಕ್ಖತಿ॥

ខាងលើនេះជាតួអក្សរ Kannada ជាចម្បងសម្រាប់សរសេរភាសា kannada ដែលចាត់ជាភាសាទ្រាវិឌ (Dravidian language) ម្យ៉ាងនៅខាងត្បូងនៃប្រទេសឥណ្ឌាក្នុងរដ្ឋ Karnataka ទាំងប្រើសរសេរគម្ពីរភាសាសំស្ក្រឹតជាច្រើន តាមដែលយើងសិក្សាពុទ្ធប្រវត្តិ ភាសាទ្រាវិឌគឺភាសារបស់ពួកមិលក្ខៈ ដែលត្រូវពួកអរិយកៈឬពួកអ៌ាយ័ន (Aryan) ដែលជាអ្នកមានសេចក្ដីចម្រើនជាងរុញច្រានឱ្យចុះទៅនៅខាងត្បូង ។

សេចក្ដីខាងលើ ជាភាសាបាឡីសរសេរដោយតួអក្សរ Kannada  មានសេចក្ដីដូចភាសាបាឡីសរសេរដោយអក្សរខ្មែរខាងក្រោមដែរ ។ គប្បីយល់ឱ្យច្បាស់ថា “តួអក្សរនិងភាសា” ជារឿងផ្សេងគ្នា ភាសាបាឡីជាភាសាមួយដែលគេប្រើតួអក្សរផ្សេងៗ ច្រើនប្រភេទ សម្រាប់កត់ត្រាគម្ពីរព្រះត្រៃបិដក អដ្ឋកថា ជាដើម ។

——————————————-

បមាទំ អប្បមាទេន, យទា នុទតិ បណ្ឌិតោ;
បញ្ញាបាសាទមារុយ្ហ, អសោកោ សោកិនិំ បជំ;
បព្ពតដ្ឋោវ ភូមដ្ឋេ, ធីរោ ពាលេ អវេក្ខតិ ។

បណ្ឌិតកម្ចាត់នូវសេចក្ដីប្រមាទដោយសេចក្ដីមិនប្រមាទបានពេលណា ពេលនោះចាត់ទុកថា គេបានឡើងកាន់ “ប្រាសាទគឺបញ្ញា” ជាអ្នកប្រាសចាកសេចក្ដីសោក រមែងឃើញពួកជនអ្នកមានសេចក្ដីសោក ធីរជនតែងឃើញពួកជនពាល ប្រៀបប្រដូចអ្នកឈរលើកំពូលភ្នំ មើលចុះទៅឃើញអ្នកនៅលើផែនដីខាងក្រោមដូច្នោះឯង ។

When the wise person drives out heedlessness with heedfulness, having climbed the right tower of discernment, sorrow-free, he observes the sorrowing crowd – as the enlightened man, having scaled a summit, the fools on the ground below.

——————————————-

Story: រឿងព្រះមហាកស្សបៈ

The Venerable Maha Kassapa once endeavoured to comprehend by his supernormal vision the birth and death of beings. The Buddha appeared before him and said that it was only a Buddha who could comprehend the totality of existences.

ថ្ងៃមួយ ព្រះមហាកស្សបត្ថេរនៅក្នុងបិបផលិគុហា ក្រោយពីធ្វើភត្តកិច្ចរួចហើយ ក៏អង្គុយចម្រើនអាលោកកសិណ(កសិណកំណត់ពន្លឺជាអារម្មណ៍) ត្រួតពិនិត្យមើលសត្វដែលប្រមាទនិងមិនប្រមាទ ដែលចុតិនិងកើតក្នុងទីផ្សេងៗ ដោយទិព្វចក្ខុ ។ ព្រះសាស្ដាប្រថាប់នៅក្នុងវត្តជេតវ័ននោះឯង ទ្រង់ទតពិនិត្យដោយទិព្វចក្ខុថា ថ្ងៃនេះ កស្សបៈបុត្តរបស់យើង នៅដោយវិហារធម៌អ្វីហ្ន៎? កាលទ្រង់ជ្រាបហើយ ទើបត្រាស់នឹងព្រះថេរៈដូច្នេះថា “ការចុតិនិងការកើតនៃសត្វទាំងឡាយ សូម្បីពុទ្ធញាណក៏មិនកំណត់ នរណាៗ មិនអាចនឹងធ្វើការកំណត់នូវសត្វទាំងឡាយ ដែលចាប់បដិសន្ធិក្នុងផ្ទៃមាតាមិនទាន់ឱ្យមាតាបិតាដឹងហើយចុតិបាន ការដឹងសត្វទាំងឡាយនោះ មិនមែនជាវិស័យរបស់អ្នក ព្រោះវិស័យរបស់អ្នកមានប្រមាណតិច ការដឹងការឃើញសត្វទាំងឡាយដែលកំពុងចុតិនិងកើតដោយប្រការទាំងពួង ជាវិស័យរបស់ព្រះពុទ្ធទាំងឡាយប៉ុណ្ណោះ” ទើបទ្រង់ផ្សាយរស្មីទៅ ដូចគង់ប្រថាប់នៅចំពោះមុខ ហើយបានត្រាស់នូវគាថាខាងលើនេះ ។

——————————————-

Source: Dhammapada: Appamāda Vagga; translated with brief stories by Nārada Thera (2522-1978)

ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ ១៣.៨.២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram