បឋមហេតុនិងហេតុបន្ដនៃការក្រ…

បុរាណភាសិត (១៥)

ព្រោះសេចក្ដីខ្ជិលជាបឋមហេតុនៃនត្ថិភាពក្នុងសិល្បសាស្ដ្រ
អសិប្បវន្ដជាហេតុបន្ដនៃការក្រទ្រព្យ មិត្ត សុខ បុណ្យ និងការរំលត់ទុក្ខ
សូមអញ្ជើញពិចារណាបុរាណភាសិតខាងក្រោមនេះ

អលសស្ស កុតោ សិប្បំ, អសិប្បស្ស កុតោ ធនំំ;
អធនស្ស កុតោ មិត្តំ, អមិត្តស្ស កុតោ សុខំ;
អសុខស្ស កុតោ បុញ្ញំ, អបុញ្ញស្ស កុតោ វរំ ។

អ្នកខ្ជិលច្រអូស នឹងមានសិល្បៈមកពីណា ?
អ្នកគ្មានសិល្បៈ នឹងមានទ្រព្យមកពីណា ?
អ្នកខ្សត់ទ្រព្យ នឹងមានមិត្តមកពីណា ?
អ្នកគ្មានមិត្ត នឹងមានសុខមកពីណា ?
អ្នកគ្មានសុខ នឹងមានបុណ្យមកពីណា ?
អ្នកគ្មានបុណ្យ នឹងសម្រេចព្រះនិព្វានម្ដេចបាន ? ។

ប្រភព៖ លោកនីតិ បណ្ឌិតកណ្ឌ គាថាទី ៣

—————————

បទវិគ្រោះហ៍សព្ទ  “សិប្ប”

អត្តនោ ហិតមាសឹសន្ដេហិ សេវិយតេតិ សិប្បំ ។
សិល្បវិទ្យាណា គឺបុគ្គលទាំងឡាយ កាលប្រាថ្នា នូវហិតប្រយោជន៍ ដើម្បីខ្លួន រមែងសេព ព្រោះហេតុនោះ
សិល្បវិទ្យានោះ ឈ្មោះថា សិប្បៈ ។

តាអារាមប៊យ
៦ ឧសភា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram