ចរណៈ ១៥

ចរណៈ ១៥ (ការប្រព្រឹត្តិ, បដិបទា, ខបដិបត្តិដែលជាផ្លូវឱ្យបានសម្រេចវិជ្ជាឬនិព្វាន – Caraa: conduct; course of practice)

១. សីលសម្បទា (ការដល់ព្រមដោយសីល គឺប្រព្រឹត្តត្រឹមត្រូវល្អ សង្រួមក្នុងព្រះបាតិមោក្ខ មានចរិយាមារយាទរៀបរយ ប្រព្រឹត្តតឹងតែងក្នុងសិក្ខាបទទាំងឡាយ – Sīla-sampadā: accomplishment of morals)

២. ឥន្ទ្រិយសំវរ (ការសង្រួមឥន្ទ្រិយ គឺប្រយ័ត្នមិនឱ្យបាបអកុសលគ្របដណ្ដប់ចិត្ត កាលទទួលអារម្មណ៍ដោយឥន្ទ្រិយទាំង ៦ – Indriya-savara: control of the senses)

៣. ភោជនេ មត្តញ្ញុតា (ការដឹងប្រមាណក្នុងការបរិភោគ គឺចេះពិចារណាទទួលទានអាហារដើម្បីចិញ្ចឹមរាងកាយឱ្យជីវិតធ្វើកិច្ចយ៉ាងផាសុក មិនមែនដើម្បីភ្លើតភ្លើនវង្វេងវង្វាន់ – Bhojane mattaññutā: moderation in eating)

៤. ជាគរិយានុយោគ (ការប្រកបរឿយៗក្នុងការភ្ញាក់រលឹក មិនឃើញតែការដេក គឺឧស្សាហ៍ព្យាយាមភ្ញាក់រលឹកជានិច្ច ជម្រះចិត្តមិនឱ្យមាននិវារណធម៌ ត្រៀមព្រមគ្រប់ពេលដែលនឹងបដិបត្តិកិច្ចឱ្យឈានទៅខាងមុខតទៅ – Jāgariyānuyoga: practice of wakefulness)

សទ្ធម្មសមន្នាគតោ (ប្រកបដោយសទ្ធម្ម ៧ ប្រការ – Saddhamma-samannāgato: to be endowed with the seven virtues) គឺ

៥. មានសទ្ធា – to have confidence

៦. មានហិរិ – to have moral shame

៧. មានឱត្តប្បៈ – to have moral fear

៨. ជាពហុស្សូត – to be much learned

៩. មានព្យាយាមប្រារព្ធហើយ – to be of stirred up energy

១០. មានសតិមាំ – to have established mindfulness

១១. មានបញ្ញា – to have wisdom

១២. បឋមឈាន (ឈានទី ១ – Paṭhama-jhāna: the First Absorption) មានអង្គ ៥ គឺ   ……. វិតក្ក វិចារៈ បីតិ សុខ ឯកគ្គតា

១៣. ទុតិយឈាន (ឈានទី ២ – Dutiya-jhāna: the Second Absorption) មានអង្គ ៣ គឺ …….. បីតិ សុខ ឯកគ្គតា

១៤. តតិយឈាន (ឈានទី ៣ – Tatiya-jhāna: the Third Absorption) មានអង្គ ២ គឺ ……. សុខ ឯកគ្គតា

១៥. ចតុត្ថឈាន (ឈានទី ៤ – Catuttha-jhāna: the fourth Absorption) មានអង្គ ២ គឺ ……. ឧបេក្ខា ឯកគ្គតា

ក្នុងបាលីដែលជាអាគតដ្ឋាន លោកហៅថា សេខបដិបទា គឺខបដិបត្តិដែលជាគន្លងដំណើររបស់ព្រះសេខៈ (a learner’s course of practice)

ចរណៈ ១៥ នេះជាអង្គប្រកបមួយក្នុងពុទ្ធគុណបទថា វិជ្ជាចរណសម្បន្នោ បរិបូណ៌ដោយវិជ្ជានិងចរណៈ ចរណៈ ១៥ មានអាគតដ្ឋានរួមគ្នាគឺ

ខទី ២,៣,៤ មកពីអបណ្ណកបដិបទា ៣,

ខទី ៥ ដល់ ១១ មកពីសប្បុរិសធម្ម ៨ (ខទី ១)

ខទី ១២ ដល់ ១៥ មកពីឈាន ៤

ចរណៈ​នេះ​ជា​​បដិបទារបស់​ព្រះពុទ្ធ​ជាម្ចាស់ឬពុទ្ធសាវ័ក ដែល​​មាន​ចរណៈ​ដ៏​បរិបូណ៌ គឺ​ការប្រព្រឹត្តិ​ល្អ​ដោយ​កាយវាចាចិត្ត​​ឥត​មាន​បុគ្គល​ណា​មួយ ចាប់​ថ្នាក់ ចោទ​ប្រកាន់ ក្នុង​ផ្លូវ​សីលធម៌ ឬរង្កៀស​ចំពោះ​សេចក្តី​ប្រព្រឹត្តិ​បាន​ឡើយ ។ ក្នុងផ្លូវលោក បុគ្គលដែលបរិបូណ៌ដោយវិជ្ជានិងចរណៈ ជាបុគ្គលមានគុណភាពដែលសង្គមត្រូវការជានិច្ច មានវិជ្ជាបើគ្មានចរណៈរឹតតែអន្ដរាយ ព្រោះអ្នកមានចំណេះអាចនឹងប្រព្រឹត្តទុច្ចរិតដោយប្រការផ្សេងៗ ដែលយើងស្មានមិនដល់ ដូចមានបុគ្គលិកក្នុងអង្គការរដ្ឋនិងឯកជនក្នុងប្រទេសផ្សេងៗ ជាតួយ៉ាងស្រាប់ ។

បញ្ជាក់ៈ ក្នុងគម្ពីរធម៌ខ្មែរនិយមសរសេរតម្រួតជា បឋមជ្ឈាន ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន, តាមគោលវេយ្យាករណ៍អាចសរសេរបានទាំង ២ យ៉ាង ។

ខែកុម្ភៈ ទី ៤, ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram