បបញ្ចធម៌ ៣

បបញ្ច, បបញ្ចធម៌ ៣

(កិលេសគ្រឿងយឺតយូរ, កិលេសជាហេតុឱ្យគិតតាក់តែងយឺតយូរពិស្ដារ ធ្វើឱ្យរេឃ្វាងចាកចេញពីការពិត បង្កឱ្យកើតបញ្ហាផ្សេងៗ និងរារាំងមិនឱ្យចូលដល់ការពិត ឬធ្វើឱ្យមិនអាចដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវទៀងត្រង់បាន – Papañca: diversification; diffuseness; mental diffusion)

១. តណ្ហា (ចំណង់, សេចក្ដីប្រាថ្នាដែលនឹងបម្រុងបម្រើបំប៉នខ្លួន, ភាវៈចង់បានចង់យក – Taṇha: craving; selfish desire)

២. ទិដ្ឋិ (ការយល់ឃើញ ការជឿ លទ្ធិ ទ្រឹស្ដី ឧត្តមគតិផ្សេងៗ ដែលប្រកាន់ខ្ជាប់ដោយអបិយជំនឿ ឬដោយការលើកតម្កើងថា នេះប៉ុណ្ណោះពិត ដទៃៗមិនពិតជាដើម ធ្វើឱ្យឃាឃាំងខ្លួនឯងចង្អៀតចង្អល់មិនព្រមទទួលស្ដាប់អ្នកដទៃ ជាការផ្ដាច់ឱកាសដែលនឹងចម្រើនបញ្ញា ឬគិតយកតែខាងខ្លួនឯង រហូតដល់អាចជាហេតុនៃការបៀតបៀនគាបសង្កត់អ្នកដទៃដែលមិនជឿតាមខ្លួន, ភាវៈប្រកាន់ខ្ជាប់ក្នុងទ្រឹស្ដី ។ល។ ប្រកាន់គំនិតថាជាការពិត – Diṭṭhi: view; dogma; speculation)

៣. មានះ (ការប្រកាន់ខ្លួន, ការសម្គាល់ខ្លួនថាជានេះនោះ ប្រកាន់ខ្ពស់ទាប ប្រកាន់ប្រសើរស្មើអន់ជាងអ្នកដទៃ, ភាវៈចង់ត្រដែតលើកខ្លួនឱ្យខ្ពង់ខ្ពស់ – Māna: conceit)
———————
បញ្ជាក់ៈ គួរសិក្សាមានះ ៩ បន្ថែមផង

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram