វិជ្ជា ៨

វិជ្ជា ៨ (សេចក្ដីដឹងច្បាស់, ការចេះដឹងពិសេស – Vijjā: supernormal knowledge)

១. វិបស្សនាញាណ (ញាណក្នុងវិបស្សនា, ញាណដែលជាវិបស្សនា គឺបញ្ញាដែលពិចារណាឃើញសង្ខារគឺនាមរូបដោយត្រៃលក្ខណ៍ តាមលំដាប់ជាន់ថ្នាក់តៗគ្នា – Vipassanā-ñāṇa: insight- knowledge)

២. មនោមយិទ្ធិ (ឫទ្ធិសម្រេចដោយចិត្ត, ឫទ្ធិខាងផ្លូវចិត្ត គឺនិម្មិតកាយដទៃអំពីកាយនេះ ដូចទាញស្នូលចេញពីស្មៅយាប្លង ដូចទាញដាវចេញពីស្រោម ឬដូចទាញពស់ចេញពីស្បែកសក – Manomayiddhi: mind-made-magical power)

៣. ឥទ្ធិវិធា ឬ ឥទ្ធិវិធិ (សម្ដែងឫទ្ធិផ្សេងៗ បាន – Iddhividhā: supernormal powers)

៤. ទិព្វសោត (ត្រចៀកទិព្វ – Dibbasota: divine ear)

៥. ចេតោបរិយញាណ (ចំណេះដែលកំណត់ចិត្តអ្នកដទៃបាន – Cetopariya-ñāṇa: penetration of the minds of others)

៦. បុព្វេនិវាសានុស្សតិ (រលឹកជាតិបាន – Pubbenivāsānussati-ñāṇa: remembrance of former existences)

៧. ទិព្វចក្ខុ (ភ្នែកទិព្វ – Dibbacakkhu: divine eye)

៨. អាសវក្ខយញាណ (ចំណេះដែលធ្វើឱ្យអស់អាសវៈ -Ᾱsavakkhayañaa: knowledge of the exhaustion of mental intoxicants)

វិជ្ជា ៨ នេះ ជាអង្គប្រកបមួយក្នុងពុទ្ធគុណបទថា វិជ្ជាចរណសម្បន្នោ ។

ខទី ២ ដោយច្រើនលោកចាត់ចូលក្នុងខទី ៣ ផង, ខទី ៣ ដល់ខទី ៨ (រួម ៦ ខ)ដូចគ្នានឹងអភិញ្ញា ៦ (មើលវិជ្ជា ៣, អភិញ្ញា ៦, វិបស្សនាញាណ ៩ ផង) ។

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram