អាទិសង្កេត (២)

អាទិសង្កេត (២) ដូចខ្ញុំបានពន្យល់ក្នុងផុស្ដមុនថា អាទិសង្កេត គឺការយកអក្ខរៈខាងដើមនីមួយៗ នៃគោលធម៌ណាមួយដែលខ្លួនយើងចាំគោលពេញលេញបានរួចហើយ យកមកសម្រាប់ចាំជាប្រយោជន៍ស្រួលងាយដល់ការប្រើប្រាស់តាមត្រូវការ ។ សូមលើកយកបទកវីនិពន្ធរឿង “អរិយទ្រព្យ ៧ ប្រការ, noble treasures” ដែលលោកនិពន្ធទុកជាគាថាដោយប្រើវិធីអាទិសង្កេត មកជូនសម្រាប់ប្រិយមិត្តទាំងអស់ម្ដងទៀតចុះ ។ ពាក្យថា គាថា ក្នុងទីនេះ…

ព្រះត្រៃបិដកៈ គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង

THE PALI CANON: What a Buddhist must know(2) The word of the Buddha: the quintessence of Buddhism Generally speaking, the…

មជ្ឈេសំហតៈ

មជ្ឈេសំហតៈ បាលីដែលអ្នកបាលីគួរស្វែងយល់ សូមនិមន្ដលោកម្ចាស់និងសូមអញ្ជើញអ្នកស្រឡាញ់ព្រះពុទ្ធសាសនាសិក្សាស្វែងយល់ឆន្ទភាសាបាលីទាំងអស់គ្នា…… បើនិយាយអំពីភាសាកវី ក្នុងចំណោមភាសាដែលមានឆន្ទច្រើនបែបក្នុងលោក បាលីក៏ជាភាសាដែលមានកវីនិពន្ធជាឆន្ទមានច្រើនបែបមួយភាសាដែរ ។ ថ្ងៃនេះសូមស្នើជូននូវឆន្ទភាសាបាលីមួយបែប ហៅថា មជ្ឈេសំហត ប្រែថា ប្រមូលចូលទៅរកកណ្ដាល គឺមុននឹងប្រែទាល់តែនាំយកអក្ខរៈ “ខាងដើមនិងអក្ខរៈខាងចុង” ម្ដងមួយៗ ចូលទៅរកក្នុងកណ្ដាល យកទៅរៀបជាពាក្យថ្មី ទើបបានជាសព្ទដែលមានអត្ថន័យប្រែបានផ្សេងៗ បើមិនធ្វើដូច្នេះទេ មិនអាចប្រែចេញឡើយ…

ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង)

ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង) ទម្រាំនឹងសម្រេចចិត្តបានថា នឹងចែករំលែកអ្វីដែលជាចំណេះដល់ប្រិយមិត្រ ពេលវេលាកន្លងផុតទៅអស់ជាង ២ ម៉ោង អានហើយអានទៀត គិតហើយគិតទៀត ទីបំផុតសម្រេចចិត្តរើសបានដូចមានចំណងជើងខាងលើនេះ (រើសយកឆន្ទដែលងាយបំផុត) ទ្វត្ថកៈ គឺជាវិធីតែងឆន្ទបាលីមួយបែបទៀត ដែលលោកតែងដោយយកពាក្យដែលមានសេចក្ដីប្រែបាន ២ យ៉ាង សូមអធិប្បាយឈ្មោះវិធីដោយសង្ខេប ទ្វត្ថកៈ…

មិនចេះឆ្អែតឆ្អន់ ?

មិនចេះឆ្អែតឆ្អន់ ? តិណ្ណំ ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ ។កតមេសំ តិណ្ណំ ។សុប្បស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,សុរាមេរយបានស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,មេថុនធម្មសមាបត្តិយា ភិក្ខវេ បដិសេវនាយ…

ព្រះពុទ្ធជាក្សេត្រករ ?

ព្រះពុទ្ធជាក្សេត្រករ ?   អានចំណងជើងហើយគិតយ៉ាងម៉េចដែរ? ខ្ញុំមិនមែននិយាយលេងទេណា ព្រះអង្គត្រាស់ដោយព្រះអង្គឯងតែម្ដងថា ព្រះអង្គជាអ្នកធ្វើស្រែដែរ ថែមទាំងបានរៀបរាប់អំពីប្រដាប់ប្រដាធ្វើស្រែថែមទៀតផង ។ គាថាដែលព្រះអង្គត្រាស់ក្នុងព្រះសូត្រនេះហើយដែលព្រះសង្ឃនិយមសូត្រក្នុងពិធីច្រត់ព្រះនង្គ័លដែលជាព្រះរាជប្រពៃណី ។ សូមអញ្ជើញសាធុជន មានចិត្តជ្រះថ្លា សិក្សាសេចក្ដីក្នុងព្រះសូត្រដូចតទៅនេះ ———————- កណ្ដាលជំនុំសង្ឃអរហន្ដខីណាស្រពកាលធ្វើបឋមសង្គីតិ ព្រះអានន្ទពុទ្ធអនុជាមានសង្ឃដីកាថា នាសម័យដែលព្រះបរមសាស្ដាប្រថាប់នៅក្នុងភូមិព្រាហ្មណ៍ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរីជនបទ នាទិសខាងត្បូងនៃដែនមគធៈ…

តបក្នុងបាទខាងដើម

តបក្នុងបាទខាងដើម សុន្ទរីយារម្មណ៍របស់ប្រាជ្ញកវីផ្នែកសទ្ទសាស្ដ្រមានមកតាំងពីបុរាណកាល ដូចបទនិពន្ធដែលលោកបានបន្សល់ទុកក្នុងគម្ពីរផ្សេងៗ ជាច្រើនឱ្យយើងបានសិក្សាស្វែងយល់ ។ ក្រៅពីបទនិពន្ធដែលជាធម៌អាថ៌ ឬគតិវចនៈផ្សេងៗ ពេលខ្លះលោកបាននិពន្ធអ្វីៗដែលមិនតឹងតែងក្នុងអារម្មណ៍ខ្លាំងពេក ដើម្បីជាការបន្ធូរបន្ថយអារម្មណ៍ឱ្យកំសាន្ដសប្បាយ ដូចបទនិពន្ធដែលខ្ញុំនឹងលើកយកមកជូនប្រិយមិត្រអានកំសាន្ដខាងក្រោមនេះ បទនិពន្ធឆន្ទបែបនេះ មានឈ្មោះថា “តបក្នុងបាទខាងដើម=អាទិបាទោត្តរ” (អាទិ=ខាងដើម, បាទ=បាទ, ឧត្តរ=ពាក្យតប) បានសេចក្ដីថា ក្នុងបាទខាងដើមលោកនិពន្ធជាចម្លើយ ចំណែកបាទខាងចុងជាសំណួរ មានតួយ៉ាងដូចតទៅនេះ…

បុត្រដែលគ្មានប្រយោជន៍

បុត្រដែលគ្មានប្រយោជន៍ ថ្ងៃស្អែក (១៣ ឧសភា) ជាថ្ងៃមាតា (mother’s day)សូមជូនបុរាណភាសិតជាគតិសម្រាប់កូនៗទាំងឡាយ និងបូជាគុណមាតាក្នុងលោកទាំងអស់ភាសាបាលីខាងក្រោមនេះសរសេរដោយតួអក្សរខ្មែរ ថៃ ភូមា ទេវនាគរី(ឥណ្ឌា) រ៉ូម៉ាំង តាមលំដាប់សូមពិចារណាឆន្ទដែលបុរាណបណ្ឌិតបាននិពន្ធទុកដូចតទៅនេះ————————-កឹ តេន ជាតុជាតេន……. មាតុយោព្វនហារិនាអារោហតិ ន យោ សក-….វំសអគ្គេ ធជោ…