បន្ថយប្រមាទ

បន្ទោបង់សេចក្ដីប្រមាទខ្លះ!!! ស្រវឹង ៣ យ៉ាងគឺ– (យោព្វនមទោ)ការស្រវឹងក្នុងវ័យថាខ្លួននៅក្មេង– (អរោគមទោ)ការស្រវឹងក្នុងខ្លួនថាជាអ្នកគ្មានរោគ– (ជាតិមទោ)ការស្រវឹងក្នុងជាតិមានយសស័ក្ដិខ្ពង់ខ្ពស់ជាដើម ។ ស្រវឹងទាំង ៣ នេះជាហេតុបណ្ដាលឱ្យមនុស្សភ្លេចខ្លួន កើតសេចក្ដីប្រមាទថាខ្លួន មិនទាន់ចាស់ មិនឈឺមិនស្លាប់ មិនបានពិចារណាដល់ការពិតរបស់ជីវិត ខំស្វែងរកសន្សំតែទ្រព្យដែលមិនអាចនាំទៅបរលោកជាមួយខ្លួនបាន មិនខំស្វែងរកសន្សំទ្រព្យសម្រាប់ជាស្បៀងដែលនឹងទៅកាន់បរលោកជាមួយខ្លួន បុរាណបណ្ឌិតបានឈ្វេងយល់ការពិតដូច្នេះហើយ ទើបលោកខំនិពន្ធភាសិតសម្រាប់ទុកសម្រាប់ដាស់តឿនបន្ទោបង់សេចក្ដីស្រវឹងទុកជាច្រើន ។…

ព្រះធម៌របស់ព្រះចមមុនី

សូមឧទ្ទិសបុណ្យដែលកើតឡើងអំពីផុស្ដនេះ ថ្វាយជាព្រះរាជកុសលចំពោះសម្ដេចព្រះមហាសុមេធាធិបតី ជោតញ្ញាណោ ជួន ណាត ។ តាមសំណេររបស់លោកកុល ភួង ក្នុងសៀវភៅគាថាធម្មបទប្រែ ដែលគាត់បានប្រែជាកំណាព្យថា គាត់បានគាថាដែលខ្ញុំនឹងផុស្ដខាងក្រោមនេះពីសម្ដេចក្នុងព្រះវិហារវត្តឧណ្ណាលោម គាត់សរសេរក្នុងលក្ខណៈរលឹកដល់ព្រះអង្គក្នុងឋានៈជាគ្រូ មិនដឹងជាមានអស់លោកណាដែលនៅក្នុងហេតុការណ៍ថ្ងៃនោះនៅរស់រានមានជីវិតនៅឡើយឬទេ… ខ្ញុំសូមអនុញ្ញាតធ្វើនាទីក្នុងនាមនៃសិស្សរបស់ព្រះអង្គ ។ ខ្ញុំបានអានគាថានេះយូរឆ្នាំមកហើយកាលបានអានគម្ពីរ “សុពោធាលង្ការ” ជាលើកដំបូង ។ គម្ពីរនេះជាកវីនិពន្ធស្ដីអំពីការចងក្រងឆន្ទភាសាបាលី…

មាតា គឺម៉ែ

យកប្រយោជន៍ខ្លឹមសារខ្លះរៀនកំសាន្ត បានប្រយោជន៍ យល់អត្ថន័យពិត…. ប្រភពនៃពាក្យថា មាតា មាន + រាតុ = មា›ម + រាតុ› -ាតុ = មាតុមាតុ + សិ (បឋមាវិភត្តិ) = មាតា…

ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៧)

The Pali Canon: What a Buddhist Must Know (7) ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៧) ——————— សង្គាយនាៈ ការសូត្រសមផ្ទៀងផ្ទាត់ពុទ្ធវចនៈ សង្គាយនាគឺអ្វី? កាលបើ “ការថែរក្សាព្រះពុទ្ធវចនៈ” ឱ្យគង់វង្ស ជាសារៈសំខាន់ក្នុង…

អនន្ដកាយបញ្ហា

Milinda’s Questions(4) ខ្ញុំបានបង្ហោះសំណួររបស់ព្រះបាទមិលិន្ទមក ៣ ដងហើយ ថ្ងៃនេះសូមលើកយកសំណួររបស់អនន្តកាយអមាត្យដែលជាអមាត្យរបស់ព្រះបាទមិលិន្ទម្ដង គឺថ្ងៃដំបូងដែលព្រះបាទមិលិន្ទសួរឈ្មោះព្រះនាគសេន ហើយដេញដោលសួរបែបបរមត្ថថាត្រង់ណាដែលហៅថានាគសេន…. អនន្ដកាយអមាត្យដែលបានស្ដាប់ហើយប្រហែលជានៅសង្ស័យមិនច្បាស់លាស់ បានជាថ្ងៃស្អែកឡើង ពេលដែលទៅនិមន្ដព្រះថេរៈចូលទៅវាំងតាមព្រះរាជបញ្ជា បានសួររឿងនេះម្ដងទៀតក្នុងខណៈដែលដើរទន្ទឹមនឹងព្រះនាគសេនចូលទៅព្រះរាជវាំង….. មានសេចក្ដីដូចតទៅនេះ ———————– “ខដែលព្រះគុណម្ចាស់មានសង្ឃដីកាថា ‘នាគសេន’ នោះ តើអ្នកណាជានាគសេនក្នុងពាក្យនោះ?”ព្រះថេរៈសួរទៅវិញថា “ញោមយល់ថាអ្វីទៅជា ‘នាគសេន’…

ព្រះពុទ្ធបង្រៀនងាយៗ

ព្រះពុទ្ធបង្រៀនងាយៗ សោះ ! មិនបាច់មានពិធីកម្ម មិនអស់លុយកាក់ មិនបាច់ទៅស្វែងរក មិនបាច់អស់ពេលធ្វើដំណើរទៅរក វមាននៅនឹងខ្លួនយើងគ្រប់ខណៈរបស់ជីវិតទោះបីយើងយកមកប្រើឬមិនប្រើ វាក៏មានដំណើររបស់វាជានិច្ច “ខ្យល់ដង្ហើមចេញ-ចូល !” នេះហើយព្រះអង្គយកមកបង្រៀនយើងព្រះពុទ្ធយកមកបង្រៀនយើងដើម្បីលះបង់ហេតុឱ្យមានទុក្ខ ហេតុឱ្យមានទុក្ខ មានអ្វីខ្លះ? រាប់មិនអស់ យើងខំហាត់លះបង់វាឬនៅ ?លះបង់ហេតុឱ្យមានទុក្ខបានប៉ុនណា សេចក្ដីសុខក៏នឹងកើតឡើងប៉ុណ្ណោះ ហាត់មើលខ្យល់ចេញ-ចូល គឺការលះបង់ហេតុឱ្យមានទុក្ខ…

សន្ទនាគ្នាបែបបណ្ឌិតនិងបណ្ឌិត

Milinda’s Questions(2) “សូមសន្ទនាគ្នាបែបបណ្ឌិតនិងបណ្ឌិត !”នេះគឺសំណូមពររបស់ព្រះនាគសេនចំពោះព្រះបាទមិលិន្ទ ប្រិយមិត្តដែលធ្លាប់បានអានគម្ពីរនេះ ប្រាកដជាអាចស្រមៃឃើញទិដ្ឋភាពនៃការជួបសន្ទនាគ្នារវាងអ្នកប្រាជ្ញទាំងពីរថា មានភាពគគ្រឹកគគ្រេងយ៉ាងណា កាលម្ខាងៗ សួរដេញដោលតបតទៅវិញទៅមក មានសំឡេងសាធុការពីសេនាមាត្យមុខមន្ដ្រីនិងភិក្ខុសង្ឃគាំទ្រគ្នាទៅវិញទៅមក សូមប្រិយមិត្តនឹកស្រមៃដល់ទិដ្ឋភាពសំឡេងឈូឆរបែបក្នុងរដ្ឋសភាអង់គ្លេសជាតួយ៉ាងអាចមានភាពស្រដៀងគ្នាខ្លះ? ។ ព្រះបាទមិលិន្ទស្ដេចយាងទៅជួបព្រះនាគសេនគ្រាដំបូងក្នុងពេលថ្ងៃត្រង់ ហើយទ្រង់សួរបានសំណួរ ៣ ខ គឺខទី១ សួរឈ្មោះ, ខទី២ សួរវស្សា,…

មនុស្សចូលទៅកើតក្នុងពោះម្ដាយតាមផ្លូវណា?

Milinda’s Questions(1) “ព្រះនាគសេន” ជាភិក្ខុដែលមេធីជនក្នុងពុទ្ធសាសនមណ្ឌលទូទាំងសកលលោកស្គាល់តាមរយៈគម្ពីរ “មិលិន្ទបញ្ហា” ជាកំពូលភិក្ខុក្នុងការឆ្លើយសំណួរខសង្ស័យរបស់ព្រះបាទមិលិន្ទ ស្ដេចជនជាតិក្រិចដែលចូលមកត្រួតត្រាឥណ្ឌា ។ ព្រះអង្គសព្វព្រះទ័យក្នុងការជជែកបញ្ហាទស្សនវិជ្ជា ព្រមទាំងបញ្ហាជ្រៅៗ ក្នុងសាសនា ទ្រង់តែងធ្វើដំណើរទៅកាន់ទីកន្លែងនានា រួមទាំងវត្តអារាមក្នុងពុទ្ធសាសនាផងដែរ ហើយទ្រង់សួរប្រស្នាដេញដោលរហូតដល់ព្រះសង្ឃត្រូវគេចបោះបង់ចោលវត្ត…..ប្រវត្តិរឿងរ៉ាវមិលិន្ទបញ្ហា មានអ្នកប្រាជ្ញសំខាន់ៗ ក្នុងលោកបានបញ្ចេញទស្សនៈទុកគួរឱ្យចាប់អារម្មណ៍ជាច្រើន ប៉ុន្ដែខ្ញុំសូមស្លេះរឿងនេះទុកមួយអន្លើសិនចុះ…… ខ្ញុំសូមលើកយកសំណួរខ្លីៗ របស់ព្រះបាទមិលិន្ទមកឱ្យប្រិយមិត្តបានអានកំសាន្ដអារម្មណ៍ខ្លះ ដូចតទៅនេះ-…