ព្រះពុទ្ធបង្រៀនងាយៗ

ព្រះពុទ្ធបង្រៀនងាយៗ សោះ !

មិនបាច់មានពិធីកម្ម មិនអស់លុយកាក់ មិនបាច់ទៅស្វែងរក មិនបាច់អស់ពេលធ្វើដំណើរទៅរក វមាននៅនឹងខ្លួនយើងគ្រប់ខណៈរបស់ជីវិតទោះបីយើងយកមកប្រើឬមិនប្រើ វាក៏មានដំណើររបស់វាជានិច្ច “ខ្យល់ដង្ហើមចេញ-ចូល !” នេះហើយព្រះអង្គយកមកបង្រៀនយើងព្រះពុទ្ធយកមកបង្រៀនយើងដើម្បីលះបង់ហេតុឱ្យមានទុក្ខ ហេតុឱ្យមានទុក្ខ មានអ្វីខ្លះ? រាប់មិនអស់ យើងខំហាត់លះបង់វាឬនៅ ?
លះបង់ហេតុឱ្យមានទុក្ខបានប៉ុនណា សេចក្ដីសុខក៏នឹងកើតឡើងប៉ុណ្ណោះ ហាត់មើលខ្យល់ចេញ-ចូល គឺការលះបង់ហេតុឱ្យមានទុក្ខ !!!

អង្គុយបែបណាក៏បាន កុំជាប់ជំពាក់នឹងរបៀបពិធីហាត់រឿយៗ ចាប់ផ្ដើមពី ១ នាទី់ ហើយបន្ថែម….
ចាប់ផ្ដើមពីថ្ងៃនេះ អ្នកណានឹងដឹងថា នឹងស្លាប់ថ្ងៃស្អែក (កោ ជញ្ញា មរណំ សុវេ?) ខ្យល់ដង្ហើមចេញ-ចូល មានតម្លៃស្មើនឹងជីវិត ! បើគ្មានគឺស្លាប់របស់មានតម្លៃដល់ថ្នាក់ហ្នឹង ម៉េចមិនប្រើប្រាស់ឱ្យកើតប្រយោជន៍ ?

តាអារាមប៊យ
៨ សីហា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram