កូនមិនប្រកបដោយធម៌

បុរាណភាសិត(១៦)

ភាសាបាលីខាងក្រោមនេះសរសេរដោយតួអក្សរភូមា ថៃ ទេវនាគរី(ឥណ្ឌា) រ៉ូម៉ាំង ខ្មែរតាមលំដាប់
សូមពិចារណាឆន្ទដែលបុរាណបណ្ឌិតបាននិពន្ធទុកដូចតទៅនេះ

ကောတ္ထော ပုတ္တေန ဇာတေန၊ ယော န ဝိဒူ န ဓမ္မိကော။
ကာဏေန စက္ခုနာ ကိံ ဝာ၊ စက္ခု ပီဠေဝ ကေဝလံ။

โกตฺโถ ปุตฺเตน ชาเตน, โย น วิทู น ธมฺมิโก;
กาเณน จกฺขุนา กึ วา, จกฺขุ ปีเฬว เกวลํ ฯ

कोत्थो पुत्तेन जातेन, यो न विदू न धम्मिको।
काणेन चक्खुना किं वा, चक्खु पीळेव केवलं॥

Kottho puttena jātena, yo na vidū na dhammiko;
Kāṇena cakkhunā kiṃ vā, cakkhu pīḷeva kevalaṃ.

កោត្ថោ បុត្តេន ជាតេន…… យោ ន វិទូ ន ធម្មិកោ
កាណេន ចក្ខុនា កឹ វា…… ចក្ខុ បីឡេវ កេវលំ ។

តើនឹងមានប្រយោជន៍អ្វី ចំពោះកូនដែលកើតហើយល្ងង់ផង មិនប្រកបដោយធម៌ផង?
ដូចភ្នែកខ្វាក់ងងឹត នឹងមានប្រយោជន៍អ្វី បានគ្រាន់តែឈឺចាក់ដោតនាំឱ្យរំខានប៉ុណ្ណោះ ។ (១២)

——————–
កោត្ថោ = កោ(អ្វី) + អត្ថោ(ប្រយោជន៍)
កាណេន (=កាណ+នា) សំដៅយកភ្នែកខ្វាក់ម្ខាង(កាណចក្ខុ), បើខ្វាក់ទាំងសង្ខាង ហៅថាអន្ធ(អន្ធចក្ខុ)

ប្រភព៖ កវីទប្បណនីតិ បណ្ឌិតកណ្ឌ គាថា #៣៣
——————–

កូនដែលល្ងង់ថែមទាំងមិនប្រកបដោយធម៌ទៀត រមែងប្រព្រឹត្តកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត មានប្រការផ្សេងៗ នាំសេចក្ដីក្ដៅក្រហាយមកឱ្យមាតាបិតារឿយៗ ជាអវជាតបុត្រ ជាអ្នកដុតកម្ដៅភ្លើងនរកឱ្យឆេះឆាបក្នុងទ្រូងបុព្វការីជនរាល់ទិនទិវារាត្រីកាល….

តាអារាមប៊យ
៣១ ឧសភា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram