គ្រឿងវាស់ (ប្រមាណ) ?

គ្រឿងវាស់ (ប្រមាណ) ?

កាលបើបានអានភាសិតខាងក្រោមនេះហើយ គិតឃើញយ៉ាងម៉េចដែរ?

जलप्पमाणं कुमुद्दनालं,
कुलप्पमाणं विनयोपमाणं।
ब्यत्तिप्पमाणं कथीतवाक्यं,
पथविया पमाणं तिण मिलातं॥ (ទេវនាគរី)

ชลปฺปมาณํ กุมุทฺทนาลํ,
กุลปฺปมาณํ วินโยปมาณํ,
พฺยตฺติปฺปมาณํ กถีตวากฺยํ,
ปถวิยา ปมาณํ ติณมิลาตํฯ (ថៃ)

ជលប្បមាណំ កុមុទ្ទនាលំ,
កុលប្បមាណំ វិនយោបមាណំ,
ព្យត្តិប្បមាណំ កថីតវាក្យំ,
បឋវិយា បមាណំ តិណមិលាតំ ។

ដើមឈូកជាគ្រឿងវាស់(ជម្រៅ)ទឹក,
កិរិយាមាយាទជាគ្រឿងវាស់ត្រកូល
សម្ដីដែលពោលជាគ្រឿងវាស់ភាពឈ្លាសវៃ,
ភាពស្វិតស្រពោននៃតិណជាតិជាគ្រឿងវាស់ដី ។


បញ្ជាក់ៈ គម្ពីរបុរាណ លោកអាចសរសេរចម្លងពីគ្នាទៅវិញទៅមក ព្រោះថាគាថាជាច្រើនដែលប្រាកដនៅក្នុងគម្ពីរផ្សេងៗដូចៗគ្នា គ្រាន់តែជួនកាលអក្ខរាវិរុទ្ធខ្លះសរសេរមិនដូចគ្នា ជួនកាលប្រើពាក្យខ្លះខុសគ្នាស្រឡះក៏មានដែរ ។
ឧទាហរណ៍ ភាសិតនេះប្រាកដក្នុងគម្ពីរលោកនីតិ គាថាទី ១៤, ធម្មនីតិ ២៥៣, និងកវីទប្បណនីតិ ៨៥ ដូច្នេះជាដើម

ពាក្យថាកុមុទ្ទនាលំ ក្នុងគម្ពីរធម្មនីតិជា កុមុទនាឡំ ទៅវិញ ។ ពាក្យថា កុមុទ្ទ- នេះខ្ញុំយល់ថាដែលលោកសរសេរតម្រួតបែបនេះដើម្បីកុំឱ្យខុសឆន្ទ, ពាក្យដែលត្រឹមត្រូវគឺ កុមុទ (=ឈូកក្រហម) ចាស់ទុំនិយាយក្លាយជាក្រមុទក៏មានដែរ (វ. ជួន ណាត ទំព័រ ៤២)
ត្រង់ វិនយោបមាណំ ក្នុងគម្ពីរធម្មនីតិជា ករណកម្មំ ទៅវិញ ។
ទោះជាយ៉ាងណាក៏ដោយ ឃើញថាអត្ថន័យនៅប្រហាក់ប្រហែលគ្នាដដែល
អរគុណដែលជួយអាននិងជួយស៊ែរសម្រាប់ជាគតិអប់រំដល់កុលបុត្តកុលធីតា

តាអារាមប៊យ
ខែមករា ទី ១២, ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram