បន្ថយប្រមាទ

បន្ទោបង់សេចក្ដីប្រមាទខ្លះ!!!

ស្រវឹង ៣ យ៉ាងគឺ
– (យោព្វនមទោ)ការស្រវឹងក្នុងវ័យថាខ្លួននៅក្មេង
– (អរោគមទោ)ការស្រវឹងក្នុងខ្លួនថាជាអ្នកគ្មានរោគ
– (ជាតិមទោ)ការស្រវឹងក្នុងជាតិមានយសស័ក្ដិខ្ពង់ខ្ពស់ជាដើម ។

ស្រវឹងទាំង ៣ នេះជាហេតុបណ្ដាលឱ្យមនុស្សភ្លេចខ្លួន កើតសេចក្ដីប្រមាទថាខ្លួន មិនទាន់ចាស់ មិនឈឺមិនស្លាប់ មិនបានពិចារណាដល់ការពិតរបស់ជីវិត ខំស្វែងរកសន្សំតែទ្រព្យដែលមិនអាចនាំទៅបរលោកជាមួយខ្លួនបាន មិនខំស្វែងរកសន្សំទ្រព្យសម្រាប់ជាស្បៀងដែលនឹងទៅកាន់បរលោកជាមួយខ្លួន បុរាណបណ្ឌិតបានឈ្វេងយល់ការពិតដូច្នេះហើយ ទើបលោកខំនិពន្ធភាសិតសម្រាប់ទុកសម្រាប់ដាស់តឿនបន្ទោបង់សេចក្ដីស្រវឹងទុកជាច្រើន ។

ខ្ញុំសូមលើកយកបុរាណភាសិតមួយមកជូនជាធម្មបណ្ណាការ ចំពោះប្រិយមិត្រទាំងឡាយ សម្រាប់ពិចារណា យ៉ាងហោចណាស់ក៏បានកើតមហាកុសលញាណសម្បយុត្តមួយខណៈខ្លីៗ ដែរ ។

————————–

និរុទ្ធមត្តេវ មនម្ហិ សព្វេ
ភោគា ច ពន្ធូ ច សរីរលីលា
ជហន្ដិ តំ យាតិ សុសានមេកោ
កោ បញ្ញវា តត្ថ ករេយ្យ រាគំ ? ។

គ្រាន់តែចិត្តរលត់ភ្លាម ភោគទ្រព្យ ផៅញាតិ និងសរីរៈដែលស្រស់ស្អាតទាំងពួងក៏លះបង់គេទៅ គេតែម្នាក់ឯង រមែងទៅកាន់សុខសានតើអ្នកមានបញ្ញាមួយណា នឹងធ្វើសេចក្ដីពេញចិត្ត ក្នុងភោគទ្រព្យជាដើមនោះ ?

————————

ប្រភពៈ វុត្តោទយមញ្ជរី

តាអារាមប៊យ
១៨ សីហា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram