សិល្បវិជ្ជាជាទ្រព្យដ៏ប្រសើរ

सिप्पा समं धनं नत्थि,
सिप्पं चोरा न गण्हरे।
इध लोके सिप्पं मित्तं,
परलोके सुखावहं॥

សិប្បា សមំ ធនំ នត្ថិ,
សិប្បំ ចោរា ន គណ្ហរេ
ឥធ លោកេ សិប្បំ មិត្តំ,
បរលោកេ សុខាវហំ ។

ទ្រព្យ(ដទៃ)ស្មើនឹងសិល្បវិជ្ជា មិនមានឡើយ (ព្រោះ)
– សិល្បវិជ្ជាចោរលួយយកទៅមិនបាន
– សិល្បវិជ្ជាជាមិត្តក្នុងលោកនេះ
– (និង)ជាហេតុនាំសេចក្ដីសុខមកឱ្យក្នុងបរលោក ។

————————————-

សិល្បវិជ្ជា មិនត្រឹមតែនរណាៗ ក៏លួចយកមិនបានប៉ុណ្ណោះទេ រឹតតែចែករំលែកជូនអ្នកដទៃ រឹតតែបែកមែកដុះដាលរីកចម្រើនកើនឡើង នាំមកនូវសេចក្ដីគោរពរាប់អាននិងកិត្តិយសចំពោះអ្នកឱ្យ ជាមិត្តល្អដែលទៅជាប់ជាមួយខ្លួនជានិច្ច គ្រប់ពេលវេលានិងគ្រប់ទីកន្លែង ជាមិត្តមិនប្រទូសមិត្ត មិនក្បត់ចិត្តមិត្ត ជាមិត្តផ្ដល់នូវបញ្ញាសម្រាប់ដោះស្រាយបញ្ហាជីវិត ផ្ដល់ឱ្យនូវសេចក្ដីសុខទាំងក្នុងលោកនេះ ព្រមទាំងតាមទៅផ្ដល់សេចក្ដីសុខឱ្យក្នុងលោកខាងមុខទៀតផង ។

សិល្បវិជ្ជាមានគុណកាត់ថ្លៃមិនបាន មិនងាយនឹងពិពណ៌នាឱ្យបានគ្រប់ជ្រុងជ្រោយ ដូច្នេះហើយ មិនគួរទេឬដែលនឹងជួយចែករំលែកដល់អ្នកដទៃផង???

សូមគោរពជូនប្រិយមិត្ត ព្រះគុណម្ចាស់ និងកូនក្មួយជាទីស្រឡាញ់រាប់អាន ដែលនៅក្នុងវ័យសិក្សា ខំសិក្សារៀនសូត្រ…. នាំមកនូវមោទនភាពជូនខ្លួនឯង អ្នកមានគុណ និងសង្គមជាតិ !!!

————————————

ប្រភព៖ លោកនីតិ #៤, ធម្មនីតិ #១៧ កវិទប្បណនីតិ #៩
តាអារាមប៊យ ២៦ កក្កដា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram