មាតាបិតាជាវេរីជន

បុរាណភាសិត(១៩)

ភាសាបាឡីខាងក្រោមនេះ សរសេរដោយតួអក្សរ រ៉ូម៉ាំង ភូមា ទេវនាគរី(ឥណ្ឌា) និងតួអក្សរខ្មែរ តាមលំដាប់ ។ សូមអញ្ជើញប្រិយមិត្ត រីករាយជាមួយនឹងបុរាណភាសិតដែលបុរាណាចារ្យបានចងក្រងទុកដូចតទៅនេះ-

Mātā verī pitā satru,
yena bāle na sikkhitā;
Sabhāmajjhe na sobhanti,
Haṃsamajjhe bako yathā.

မာတာ ဝေရီ ပိတာ သတ္ရု၊
ယေန ဗာလေ န သိက္ခိတာ။
သဘာမဇ္ဈေ န သောဘန္တိ၊
ဟံသမဇ္ဈေ ဗကောယထာ။

माता वेरी पिता सत्रु,
येन बाले न सिक्खिता।
सभामज्झे न सोभन्ति,
हंसमज्झे बकोयथा॥

មាតា វេរី បិតា សត្រុ,
យេន ពាលេ ន សិក្ខិតា;
សភាមជ្ឈេ ន សោភន្តិ,
ហំសមជ្ឈេ ពកោ យថា។

មាតាឈ្មោះថាជាវេរីជន បិតាឈ្មោះថាជាសត្រូវ
ព្រោះហេតុតែមិនបានឱ្យបុត្រាបុត្រីបានរៀនសូត្រពេលនៅក្មេង
បុត្រាបុត្រីទាំងឡាយ រមែងមិនរុងរឿងក្នុងសង្គម
ប្រៀបដូចកុកមិនរុងរឿងកណ្ដាលហ្វូងហង្សដូច្នោះឯង ។

————————–

ប្រភពៈ លោកនីតិ(បណ្ឌិតកណ្ឌ)គាថាទី ១៨ (ពាក្យថា យេន របស់ដើមជា កេន ខ្ញុំកែជា យេន,
ក្នុងចាណក្យនីតិ #៩ និងក្នុងកវីទប្បណនីតិ#៦៤ មានពាក្យខុសគ្នាខ្លះៗ)

ចំណែកក្នុង ស្រីហិតោបទេស ព្រះតេជគុណប៉ាង ខាត់ វិរិយបណ្ឌិតោ បានប្រែទុកថាៈ

កូនក្មេង ដែលមាតាបិតាមិនបានឱ្យរៀនសូត្រ មាតានោះត្រឡប់ជាសត្រូវ បិតានោះត្រឡប់ជាបុគ្គលមានពៀរ ព្រោះកូនមិនបានរុងរឿងក្នុងទីប្រជុំជន ដូចកុកកណ្ដាលហ្វូងហង្ស ។
(ស្រីហិតោបទេសភាគ ១, ទ. ១១, ស្លោកទី ៣៨, www.watkhmers.org/ស្រីហិតោបទេស-ភាគ១​/)

តាអារាមប៊យ
៤ សីហា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram