អធិប្បាយឈាន(៣)

អធិប្បាយឈាន(៣) ក្នុងអំពើដែលជាកុសលកម្ម មានការធ្វើទានជាដើម កុសលចេតនាកើតឡើងពេលណា “មហាកុសលចិត្ត” រមែងកើតឡើងភ្លាមក្នុងខណៈនោះៗ ប៉ុន្ដែក្នុងកុសលកម្មដែលខ្ពស់ជាងនេះ ដូចជារូបាវចរកុសល ពោលគឺកុសលកម្មថ្នាក់ឈាន មិនដូច្នោះឡើយ ។ រូបាវចរចិត្ត(ចិត្តស្ងប់ថ្នាក់ឈាន)នឹងកើតឡើងបាន លុះណាតែមានការចម្រើនសមថភាវនាដែលចិត្តស្ងប់ដល់ថ្នាក់អប្បនាសមាធិ គឺចិត្តចូលភ្ជាប់នែបនិត្យនៅក្នុងអារម្មណ៍ឈាន មានកសិណជាដើម អាចពោលបានក្នុងន័យមួយទៀតថា ខណៈដែលអ្នកបដិបត្តិកំពុងចម្រើនភាវនានោះ ក្រុមចេតសិកធម៌(អង្គប្រកបរបស់ចិត្ត)ដែលកើតព្រមគ្នាជាមួយចិត្តមួយក្រុម នឹងធ្វើតួនាទីបង្ក្រាបនីវរណធម៌ដែលជាធម្មជាតិរារាំងមិនឱ្យឈានចិត្តកើតឡើង នីវរណធម៌ទាំង…

អធិប្បាយឈាន(២)

អធិប្បាយឈាន(២) “ចិត្តមិនដែលទំនេរប្រាសចាកអារម្មណ៍” នេះជាគោលការណ៍ក្នុងពុទ្ធធម៌ បានសេចក្ដីថា រាល់ខណៈរបស់ជីវិតតាំងពីកើតដល់ស្លាប់ ចិត្តឈោងចាប់យកអ្វីមួយមកជាអារម្មណ៍រាល់ពេលវេលាមិនដែលឈប់មិនដែលនឿយ ។ ចិត្តទទួលអារម្មណ៍បានតាមទ្វារ ៦ ទ្វារ ដូច្នេះអារម្មណ៍ក៏មាន ៦ ទៅតាមទ្វារដែរ គឺ ភ្នែក(ចក្ខុវិញ្ញាណ)ទទួលរូប(រូបារម្មណ៍)ជាអារម្មណ៍, ត្រចៀក(សោតវិញ្ញាណ)ទទួលសំឡេង(សទ្ទារម្មណ៍)ជាអារម្មណ៍, ច្រមុះ(ឃានវិញ្ញាណ)ទទួលក្លិន(គន្ធារម្មណ៍)ជាអារម្មណ៍ ។ល។ ក្នុងជីវិតប្រចាំថ្ងៃ ចិត្តរត់ឆ្វេចឆ្វាចចុះឡើងដូចស្វា…

អធិប្បាយឈាន(១)

អធិប្បាយឈាន(១)ខ្ញុំបានផុស្ដរឿងគោលធម៌ សម្ដែងអំពីឈានទាំងអស់ដែលមានក្នុងគម្ពីរពុទ្ធសាសនា ដើម្បីជាការសិក្សាសរុបបានជា៖– លក្ខណូបនិជ្ឈាន សំដៅដល់ឈានក្នុងវិបស្សនាភាវនា(លក្ខណៈ គឺត្រៃលក្ខណ៍)– អារម្មណូបនិជ្ឈាន សំដៅដល់ឈានក្នុងសមថភាវនាគឺ រូបឈាននិងអរូបឈាន (អារម្មណ គឺអារម្មណ៍សម្រាប់បដិបត្តិសមថៈ ៤០ យ៉ាង) ដើម្បីឱ្យយល់រឹតតែច្បាស់ឡើង ថ្ងៃនេះសូមអធិប្បាយឈានបន្ដ ដោយយោងភ្ជាប់ទៅនឹងចំណែកឬកត្តា(factors)ផ្សេងៗ ដែលត្រូវយល់ដូចតទៅនេះ————————— អត្ថន័យនៃឈាន ឈាន បានដល់ការផ្ដោត…

ញាតិកា ឬ ញាតកា?

សូមអនុញ្ញាតនិយាយបន្ដិចចុះការនិយាយរបស់ខ្ញុំនេះក៏មិនដឹងឮបានឆ្ងាយដែរ ព្រោះប្រិយមិត្តដែលចូលមកអានម្ដងៗ ឃើញមានតែម្ភៃ-សាមសិបនាក់ប៉ុណ្ណោះ ខ្មែរពេញមួយពិភពលោកទាំងព្រះសង្ឃទាំងគ្រហស្ថ និយាយភាសាខ្មែរខុសដូចៗ គ្នាទេដឹង ? ជាពិសេសពេលឱ្យពរក្នុងពិធីបុណ្យផ្សេង ៗ !!! “ញាតិកា” ហើយថែមទាំង “ប្រាំពីរសន្ដាន” ទៀត !!! ១- ពាក្យថា ញាតិកា មិនមានក្នុងភាសាខ្មែរទេដឹង? មានតែ…

ស្រីនិងប្រុសដូចប្រេងនិងភ្លើង

បុរាណភាសិត(២២) …. រឿងដែលដឹងទាំងអស់គ្នា បុរាណបណ្ឌិតលោកបាននិពន្ធបទកវីទុកសម្រាប់ដាស់តឿនទុកសូមកំសាន្ដអារម្មណ៍ដោយមនសិការនឹងគាថានោះ មានសេចក្ដីទាំងស្រុងដូចតទៅនេះ-(ភាសាបាលីសរសេរដោយតួអក្សរភូមានិងតួអក្សរខ្មែរ) ဃတကုမ္ဘသမာ နာရီ၊တတ္တင္ဂာရ သမော ပုမာ။တသ္မာ ဃတဉ္စ အဂ္ဂိဉ္စ၊နေကတ္ရ ထပယေ ဗုဓော။ ឃដកុម្ភសមា នារី,តត្តង្គារសមោ បុមា;តស្មា ឃដញ្ច អគ្គិញ្ចនេកត្រ ឋបយេ ពុធោ។…

ឈាន ២, ៤, ៥, ៨

គោលធម៌ស្ដីអំពីឈានផ្សេងៗ ដែលមានសម្ដែងទុកក្នុងគម្ពីរព្រះពុទ្ធសាសនា គួរសិក្សាដើម្បីឱ្យយល់ភាពផ្សេងគ្នា និងឱ្យយល់ថា ឈានមួយណាបានដល់ឈានប្រភេទណាជាដើម ខ្ញុំនឹងសរសេរឱ្យខ្លីបំផុតដើម្បីកុំឱ្យកើតការយល់ច្របូកច្របល់ ។——————————-ឈាន ២ (ការសម្លឹង, ការសម្លឹងពិចារណាដោយចិត្តដែលជាសមាធិផ្ដោតចំពោះ – Jhāna: meditation; scrutiny; examination)១. អារម្មណូបនិជ្ឈាន (ការសម្លឹងអារម្មណ៍ បានដល់សមាបត្តិ ៨ គឺ…

កាម ២, កាមគុណ ៥

កាម ២ (សេចក្ដីពេញចិត្ត, ចំណង់, សេចក្ដីប្រាថ្នា, ធម្មជាតិដែលជាទីពេញចិត្តជាទីប្រាថ្នា – Kāma: sensuality)   ១. កិលេសកាម (កិលេសដែលធ្វើឱ្យពេញចិត្ត, ចំណង់ដែលជាតួកិលេស – Kilesa-kāma: subjective sensuality) ២. វត្ថុកាម…

មិលិន្ទបញ្ហា(៥)

Milinda’s Questions(5) – ទស្សនៈអ្នកប្រាជ្ញចំពោះគម្ពីរមិលិន្ទបញ្ហា(ត) វី. ត្រេងក៍នើរ៍ (V. Trenckner) ដែលជាអ្នកបរិវត្តមិលិន្ទបញ្ហាចេញជាតួអក្សររ៉ូម៉ង់មុនគេ (ព.ស. ២៤២៣ គ.ស. ១៨៨០) បានពោលថា មិលិន្ទបញ្ហាត្រូវបានរចនាឡើងប្រហែលគ្រិស្ដសករាជទី ១ ហើយបានសន្និដ្ឋានថា ច្បាប់ដើមជាភាសាសំស្ក្រឹត ព្រោះប្រើពាក្យចាប់ផ្ដើមថា “តម…