ឥតិបិសោរតនមាលា ១០៨

ខ្ញុំឃើញខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាពូកែសូត្រធម៌ណាស់ សូត្របានច្រើន ខ្ញុំចេះតែទាល់ធម៌គេរឿយៗ ជាពិសេសមានធម៌ជាពាក្យកាព្យដែលតែងថ្មីៗ កន្លែងណាទាល់ក៏អង្គុយស្ងៀមតាំងចិត្តស្ដាប់គេសូត្រ ខ្ញុំទាល់ហើយក៏មិនខំរៀនទៀត ព្រោះខ្ញុំមានហេតុផលផ្ទាល់ខ្លួន ខ្ញុំចង់ចាំតែបាលីដែលជារបស់ដើមសុទ្ធ ដែលពុទ្ធបរិស័ទគួរជួយចាំទុកមិនឱ្យលើលខ្វះឬខុស….. ពុទ្ធគុណ-ធម្មគុណ-សង្ឃគុណ ឬហៅថាធម៌ “ឥតិបិសោ” ជាធម៌ដែលពុទ្ធសាសនិកទូទាំងពិភពលោកចេះសូត្រ ហើយបុរាណាចារ្យបានយកអក្ខរៈនីមួយៗក្នុងធម៌នេះ មកតែងជាឆន្ទភាសាបាលីគ្រប់ទាំង ១០៨ អក្ខរៈ ហៅថា “ឥតិបិសោរតនមាលា” ប៉ុន្ដែគ្មានអ្នកណានាំគ្នាយកមកសូត្រទេ…

គរុ (គ្រូ)

យើងរាល់គ្នាសុទ្ធតែបានឆ្លងកាត់ស្នាដៃគ្រូដែលជាអ្នកមានចំណែកក្នុងការលុញនិងសូនចិត្តគំនិតរបស់យើងខ្លះៗ មកហើយសូមជូនផុស្ដនេះជូន “ជាពិសេស” ចំពោះប្រិយមិត្តដែលជាលោកម្ចាស់គ្រូ លោកគ្រូ អ្នកគ្រូទាំងឡាយពាក្យថាគ្រូជាពាក្យដែលហាក់ដូចជាសាមញ្ញបំផុតក្នុងអារម្មណ៍របស់យើងរាល់គ្នាតើពាក្យនេះមានន័យយ៉ាងណាដែរ?——————-ប្រភពនៃពាក្យ (មានអង្គប្រកបអ្វីខ្លះ?)គរុ (បុំ.) ប្រែតាមព្យញ្ជនៈថា អ្នកស្រោចស្រពសេចក្ដីស្រឡាញ់ក្នុងពពួកសិស្ស ប្រភពនៃពាក្យៈ ១. √គិរ (ធាតុ = ខ្ជាក់, ស្រោច) + ឧ(អ៊ុ) បច្ច័យ,…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៧)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៧) លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ —————————– ក្នុងសេចក្ដីព្យាយាមស្វែងរកខ្លឹមសារ ឬសច្ចធម៌ ឬច្បាប់ធម្មជាតិនេះ ផ្នែកទស្សនវិជ្ជានិងផ្នែកវិទ្យាសាស្ដ្រ មនុស្សបានអាស្រ័យសមត្ថភាពរបស់សតិបញ្ញានៃខ្លួន ក្នុងការគិតប្រកបដោយហេតុផលដូចគ្នា ដោយវិទ្យាសាស្ដ្រសង្កត់ទៅលើការពិសោធន៍និងសង្កេតការណ៍ ក្នុងការរួបរួមទិន្នន័យ ដើម្បីធ្វើការវិភាគមុននឹងបង្កើតសម្មតិកម្ម(hypothesis) និងក្នុងការអង្កេតពិនិត្យសម្មតិកម្មឬទ្រឹស្ដី(theory) ដែលជាការប៉ាន់ស្មានថា ច្បាប់ធម្មជាតិក្នុងរឿងនោះៗ តើដូចម្ដេច? ជ្រុងជ្រោយនេះអាចចាត់ថា វិទ្យាសាស្ដ្រជាទស្សនវិជ្ជាប្រភេទបដិបត្តិការ…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៦)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៦) លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ ————————— ចំណុចដែលត្រូវពិចារណាជាបឋម តាមទស្សនៈក្នុងពុទ្ធធម៌វិភាគបានថា បាតុភូតនៃជីវិតនិងលោក គឺ “ចិត្តដឹងអារម្មណ៍” នេះ សិក្ខាករគប្បីពិចារណាឱ្យយល់យ៉ាងច្បាស់លាស់ ព្រមទាំងត្រួតពិនិត្យឱ្យឃើញច្បាស់ដោយបទពិសោធន៍របស់ខ្លួន មុននឹងទទួលយល់ស្របតាម ទើបជាការសិក្សានិងបដិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនា ។ ប្រសិនបើគ្រាន់តែត្រងត្រាប់ស្ដាប់ហើយចាំទុកនឹកគិតតាមទ្រឹស្ដីនោះ ក៏៍មិនខុសពីគន្លងរបស់អ្នកប្រាជ្ញទាំងឡាយ ដែលព្យាយាមនាំគ្នាគិតពីបញ្ហាមួយនេះតាមសតិបញ្ញារបស់ខ្លួន ហើយបានបង្កើតជាប្រព័ន្ធទស្សនវិជ្ជាផ្សេងៗ…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម(៥)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម(៥) លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌ —————————– វិជាអភិធម្មចាប់ផ្ដើមចាក់គ្រឹះមូលដ្ឋាន ដោយការពិចារណាវិភាគបាតុភូតនៃលោកនិងជីវិតក្នុងបច្ចុប្បន្នខណៈថា បែងចែកចេញជាអង្គប្រកប គឺធម្មជាតិដែលជាអ្នកដឹង(the knower) និងធម្មជាតិដែលត្រូវគេ(ចិត្ដ)ដឹង(the known) ព្រោះថាការដែលមានលោកប្រាកដឡើងក្ដី ឬមើលមួយជ្រុងជ្រោយមួយទៀតថា ជាការមានជីវិតមកទទួលដឹងឮនូវអត្ថិភាពនៃអ្វីៗទាំងឡាយក្ដី សរុបបានជាបឋមថាជាការទទួលដឹងឮ ដោយហេតុផលតាមត្រង់ត្រូវតែមាន (១) អ្នកដឹង និង (២)…

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៤)

អត្ថបទទី (៣)… បាននិយាយអំពីវិវឌ្ឍនាការនៃវិជ្ជាការសម័យបច្ចុប្បន្នក្នុងការស្វែងរកសច្ចធម៌នៃធម្មជាតិឱ្យយល់ដោយសង្ខេប លំដាប់តទៅនេះ នឹងងាកមកពិចារណាពុទ្ធធម៌ក្នុងការសម្ដែងអំពីសច្ចធម៌របស់ធម្មជាតិ តើទស្សនៈព្រះពុទ្ធសាសនាបានសម្ដែងទុកយ៉ាងណា ? [ដើម្បីឱ្យយល់សេចក្ដីនៃអត្ថបទបានល្អ គប្បីអានតាំងពីអត្ថបទទី (១) (២) និង (៣) ផង] ———————- ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៤) ពុទ្ធធម៌មិនមែនជាការប៉ាន់ស្មាន ឬជាការព្យាករណ៍ច្បាប់ធម្មជាតិថាជាយ៉ាងណា គោលធម៌ដែលព្រះពុទ្ធបានសម្ដែងទុក…

បដិសម្ភិទា ៤

បដិសម្ភិទា ៤ (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយ – Paṭisambhidā: anytic insight; discrimination) ១. អត្ថបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងអត្ថ, បញ្ញាយល់ច្បាស់ក្នុងអត្ថន័យ កាលឃើញគោលធម៌ឬសេចក្ដីសង្ខេប ក៏អាចវិភាគអធិប្បាយពង្រីកសេចក្ដីចេញឱ្យពិស្ដារបាន, ឃើញហេតុមួយ ក៏អាចគិតវែកញែកកម្ចាយយឹតយោងបន្ដគ្នាហូរហែរហូតដល់ផល – Attha-paṭisambhidā: discrimination of…