អត្តភាពជាមនុស្សពេញហៅក្រ

→អត្តភាពជាមនុស្សពេញហៅក្រ កើតដោយផលល្អដែលយើងបាន
កសាងសន្សំយ៉ាងចំណាន នាំយើងឱ្យបានភពជាមនុស្ស។

→ក្រពីរគឺជីវិតការរស់នៅ រស់ហើយត្រង់ផ្លូវនៃសប្បុរស
សន្សំសុចរិតឥតមានខ្ចោះ នេះពិតជារស់ហើយល្អផង។

→[ដល់ក្រទីបីបានស្ដាប់ ព្រះធម៌ជាច្បាប់ឥតសៅហ្មង
ព្រះធម៌យូរៗទើបមានម្ដង ក្រក្រៃកន្លងប្រាកដពិត។

→ទីបួនកម្រក្រក្រៃណាស់ គឺក្របានត្រាស់ជាព្រះពុទ្ធ
ប្រសើរលើសលោកជោគវិសុទ្ធ ឆ្លងផុតងងឹតគឺអវិជ្ជា ។

→យោនរោរីនរៈទាំងឡាយអើយ បានកើតមកហើយគ្រប់អង្គារ
ជាលាភឧត្តមធំមហិមា ចូរអ្នកឧស្សាហ៍សាងដើមទុន។

→កុំបីលង់លក់វង្វេងភ្លេច ចុះចាញ់កលល្បិចនៃកាមគុណ
គិតកាញ់កុំឱ្យចាញ់ជាតិមុន តែស៊ុនដល់ស៊យគង់ស្ដាយក្រោយ។

→សាង[អក្រណាស់ដូចច្រាស់ទឹក ប្រឹងល្ងាចប្រឹងព្រឹកកុំបណ្ដោយ
ទោះទាំងទឹកភ្នែកជ្រែកក៏ដោយ ចុងក្រោយផលបានក្សាន្តសុខា។[

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).