ទឹក លុយ មាស ពេជ្រ

→ទឹកមួយប្រលង់កុំក្បង់នឹងដៃ នាំឱ្យចង្រៃល្អក់វរវឹក
គួរលុតជង្គង់បង្អោនក្រេបផឹក មេ្ដចបានមួយក្អឹកបំបាត់ខះក។

→ជីវិតមានតិចកុំបិចធើ្វបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ
សន្សំរឿងស្អាតសង្វាតធម៌ស ឱ្យដូចជាស្កររក្សារសផ្អែម។

→ទឹកស្អុយទឹកជ្រាំផ្សំបានជាជី គ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុ
ត្រីស្អុយត្រីហើមផ្សំធើ្វប្រហុក ធម៌នៅនឹងមុខសំកុកដល់ណា។

→លុយអើយៗលុយ មិនក្រអូបមិនស្អុយ ជាទីរាប់អាន
ទំរាំលុយដាច ធើ្វម្ចាស់ប៉ុន្មាន រ៉ាប់ចេះតែបាន ឥតមានប្រកែក។

→ទោះវិនទោះខ្វាក់ អ្នកមានផុតថ្នាក់ ឬធុនដងវែក ឱ្យតែស្មោះស្ម័ត្រ
ប្រាក់មិនដែលស្រែក ទល់ខ្លួនរហែក បាត់បង់រូបកាយ។

→ចំនែកនាងមាស រាប់អានដោយផ្ទះ ឬយល់ភក្រ្តា ទាល់តែអ្នកមាន
ទើបមាសប្រាថ្នា អ្នកក្រឡេឡា មាសថាទេៗ។

→រីឯនាងពេជ្រ រស្មីព្រេចៗ អន្រ្ទើសលើសគេ អ្នកមានព្រួលៗ
ពេជ្រថាទេៗ ពេជ្រថាទាល់តែ ម៉ាក្សសឺដេសរ៉ុលវ៉ូ។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).