រឿងចាស់គ្មានសិទ្ធនឹងចៀសបាន

→រឿងចាស់គ្មានសិទ្ធនឹងចៀសបាន គ្រប់ប្រាណតែងមានជាធម្មតា
ទោះលោមអង្វរសូកយ៉ាងណា អស់ទាំងលោកាគ្មានផ្សារលក់។

→រឿងឈឺឥតរើសរូបសខ្មៅ ម៉ឺនសែនផ្សាក្ដៅដូចភ្លើងភ្នក់
ឈឺតូចឈឺធំបំពត់ ខ្ទេចខ្ទាំដំគក់សរីរាង្គ។

→ពេលស្លាប់ជាពេលអស់កម្មសិទ្ធ ពេលនាំជីវិតចាកកាយា
ក្ដីស្លាប់ឥតមានអ្នកត្រូវការ តែមច្ចុមារមិនយោគយល់។

→ម៉ែឪកូនចៅប្ដីប្រពន្ធ សង្សារទ្រព្យធនធ្លាប់ថ្កើងថ្កល់
ជាទីស្រឡាញ់ពេលនិយម គង់ក្រោមឥទ្ធិពលក្ដីប្រាស់ព្រាត់។

→អ្នកអាក្រក់អ្នកល្អអ្នកសខ្មៅ អ្នកឆ្លាតអ្នកខ្លៅអ្នកក្រខ្សត់
សុទ្ធតែមានកម្មជាបន្ទាត់ កំណត់ចែងចារវាសនាអើយ។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).