ឈ្មោះអ្នកអត់សីល

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា
លាចាកសិក្ខាបទៈ May 21st, 2023
Website: SanSochea.org
YouTube: @SanSocheaOfficials
Facebook: SanSocheaFB
ឈ្មោះអ្នកអត់សីល
អ្នកសម្លាប់សត្វមាននាមប្រាកដជាឃាតករ
ព្រោះតែងបៀតបៀនឱ្យសត្វវឹកវរដោយខ្លួនឥតធម៌
មេត្តាប្រណី ។
អ្នកលួចទ្រព្យគេបន្លំវៀចវេរដោយពាក្យសំដី
ឬមួយដោយកាយគំនិតអប្រិយអ្នកនោះឯងនៃ
ជាចោរប្រាកដ ។
អ្នកខុសក្នុងកាមនឹងប្រាកដនាមថាអ្នកផិតក្បត់
ប្តីប្រពន្ធខ្លួនឥតក្តីទៀងទាត់ព្រោះកាមសង្កត់
ឥតឱ្យខ្មាស ។
អ្នកពោលមិនពិតច្រើនបង់គំនិតព្រោះគេតមិនច្បាស់
ពោលតាមចំណង់កិច្ចកុងក្រឡះអ្នកផងស្គាល់ច្បាស់
ថាក្បត់សំដី
អ្នកផឹកសុរានឹងបាននាមថាអ្នកអត់ស្មារតី
យ៉ាងហោចអ្នកនុះត្រូវជនប្រុសស្រីគេឱ្យនាមថ្មី
ថាអ្នកប្រមឹក
ហេតុនេះមិត្តអើយចូរកុំព្រងើយកុំធុញកុំស្ពឹក
ត្រូវមានសីលប្រាំប្រចាំល្ងាចព្រឹកកុំភ្លូកកុំភ្លឹក
តាមលោកខាងក្រៅ ។
ព្រោះសង្សារវដ្តគ្មានដើមប្រាកដឥតមានគោលដៅ
ច្នេះត្រូវប្រព្រឹត្តតាមប្រាជ្ញប្រដៅនាំសត្វឆ្ពោះទៅ
ព្រះនិព្វានហោង ។

ដកស្រង់ចេញពីសៀវភៅ ជីវិតពិតជាត្រូវការធម៌ ដោយព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).