ស្រណោះម្ដាយថ្ងូរម៉ែស្រែក

គួរអាសូរចិត្តអាណិតម៉ែ អស់៩ខែម៉ែពរផ្ទៃ
ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ អាស្រ័យបុត្រភ្ងាផ្ញើជីវិត។

ម្ល៉ឹងហើយម៉ែនៅនឹកស្រឡាញ់ លំបាកម្ដេចមិញឥតបើគិត
ទន្ទឹងឱ្យតែខែមកជិត ចិត្តពិតចង់ឃើញបុត្រពិសី។

ពេលឆ្លងទន្លេម៉ែឈឺណាស់ ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យ
ស្ទើរផុតជីវិតចាកលោកកិយ វិស័យមច្ចុរាជមករង់ចាំ។

បើម៉ែបានឆ្លងផុតវាលធំ ម៉ែស្ដាប់កូនយំម៉ែចំណាំ
សំឡេងកូនតូចដូចបណ្ដាំ ផ្សះផ្សាំទ្រូងម៉ែឱ្យល្ហែពិត។

ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម បំពេរបីបមលោមប្រណីត
ឆ្លងកាត់តំណក់នៃលោហិត ផ្តិតដោយឱរាដ៏ថ្លាស្អាត។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).