ស្រណោះព្រលឹងម៉ែអាសូរចិត្តម្ដាយ

→កាលវ័យទារក ម៉ែថ្នមម៉ែបក់ មិនឱ្យមានឆ្គង
អង្អែលស្រវា ហត្ថាទាំងសង ធើ្វជាបង្គង ទ្រនំជីវិត។

→ពេលម៉ែមានទុក្ខ បណ្ដាញស្មាញស្មុគ្រ ថ្លុកភពងងឹត
បានយល់ភក្រ្តា បុត្រភ្ងាពិសិទ្ធ ម្ដាយសប្បាយចិត្តផុតទុក្ខមួយគ្រា។

→រីម៉ូត្រលាមក គំរើក្អួតឈ្លក់ ក្រខ្វក់មេ្ដចម្ដា
ម៉ែគ្មានខ្ពើមស្អប់ ឥតថប់ចិន្តា វិស័យដូចផ្កា ពិដោរធម្មជាតិ។

→ពេលមានរោគា ឈឺថ្កាត់នានា ម៉ែមិនចង់ឃ្លាត
ទ្រូងម្ដាយខ្លោចផ្សា ឱរាចង្អៀត បែបន់អភិវាទ ឱ្យតែកូនជា។

→គ្រាកុមារវ័យ ចិត្តម្ដាយរំពៃ ឱ្យកូនសិក្សា រៀនលេខអក្ខរៈ
សិល្បៈវិទ្យា រៀបចំវាសនា អនាគតរុងរឿង។

→ទោះក្រយ៉ាងណា ធើ្វស្រែចំការ កាយស្រូវចំបើង យកប្រាក់ឱ្យរៀន
ឱ្យប្រសើរឡើង ឱ្យបានកូនថ្កើង ស្មើមុខនឹងគេ។

→ពេលវ័យបឋម កំលោះក្រមុំ ពេញដូចដួងខែ ចិត្តម្ដាយស្រទន់
គយគន់គ្នាន់គ្នេរ ចិត្តគួចលួចស្នេហ៍ សម្ផស្សសោភ័ណ។

→ពេលកូនប្រុសស្រី មានប្រពន្ធប្ដី ចិត្តម្ដាយគ្នេរគ្នាន់ ចង់ឱ្យបានសុខ
ស៊ីចុកគ្រប់គ្រាន់ កុំបីរិះគន់ ឈ្លោះទាស់ទែងគ្នា។

→កូនសុខសប្បាយ ស្រុះស្រួលស្រស់ស្រាយ ម៉ែសប្បាចិត្ត ត្រង់ម្ដាយអត់ឃ្លាន
ម្ដាយគ្មានទាមទារ ឧះឱអនិច្ចា អាសូរម្ដាយខ្ញុំ។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).