ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន

→ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន ចេះចាំនិងមានមកពីណា
ខ្លួនឯងមិនស្វែងជោគវាសនា សង្ឃឹមទេវតាគេអាណិត។

→មានះជើងឯកប៉ែកខាងរឹង ល្ងង់ម្ល៉ឹងគង់មិនព្រមញ៉មអ្នកណា
មានះនេះមានដរាបណា ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ។

→ខានឃើញមុខម៉ែមានទៅទាស់អី កុំតែបាត់មុខប្ដីឬឪអាង៉ា
ខានឃើញមុខឪគ្មានបញ្ហា កុំតែបាត់ភក្រ្តាម៉ែអាទូច។

→គំនិតបែបហ្នឹងច្បាប់លោកថា ចូលក្បួនបរាគេចមិនរួច
តែមិនរហ័សច្បាស់ជាថ្ងួច ត្រូវចេះកំហូចវាផ្ដន្ទា។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).