នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
សេពគប់ពាល ពាលនាំទៅរកខុស សេពគប់ប្រាជ្ញប្រុស ប្រាជ្ញនាំទៅរកត្រូវ ។ 🕯️សម្តេច ជួន ណាត
ក្បួនប្រល័យខែ្មរដោយចំហ
| ក្បួនប្រល័យខ្មែរមានងាយៗ | តែគួរអោយស្តាយយើងភ្លេចគិត |
| ល្បិចបំផ្លាញខ្មែរស្រួលអស់ចិត្ត | បណ្តោយវិបរិតខ្មែរងាប់ឯង ។ |
| កលប្រល័យខ្មែរមានអវិជ្ជា | ខ្មែរល្ងង់វេទនារស់ចំបែង |
| មិនចូលរៀនសូត្រខ្លួនវង្វេង | ខ្មែរឆោតបែរឆ្វេងលែងស្គាល់ល្អ ។ |
| កលមួយបណ្តោយឱ្យខ្មែរងោះ | មិនស្គាល់ត្រូវខុស ខ្មៅ ឬ ស |
| គិតតែកាប់ចាក់ពេញនគរ | លែងមានសីលធម៌ចំពោះគ្នា ។ |
| កលមួយទុកអោយខ្មែរកម្លៅ | ចិត្តខ្មៅបង្កភ្លើងទោសា |
| ជាន់កគ្នាឯងឥតមេត្តា | រួចឱនសិរសាជូនជាតិគេ ។ |
| តាំងពីចំរៀងរឿងស្លៀកពាក់ | សក់លឿងលាបល័ក្សឥតគ្នាន់គ្នេរ |
| បើប្រពៃណីស្រែកថាទេ | រត់វេះគេចបែរបាត់រាប់យោជន៍ ។ |
| បើឆ្កួតផឹកស៊ីច្រៀងធុងបាស | បោកកែវឈ្លោះណាស់ឥតប្រដូច |
| យាយីខ្មែរឯងមុខសំពោច | ងាប់បោសដៃរួចដើរចូលគុក ។ |
| លើថ្នល់រចល់ដោយយន្តយាន | គ្មានអធ្យាស្រ័យសាងក្តីសុខ |
| ខឹងគ្នាត្រង់ណាបរដេញបុក | បាញ់រះសំរុកយកឈ្នះដៃ ។ |
| កវីឃើញហើយគិតសង្វេគ | អាណិតជាតិពេកតឹងទ្រូងក្រៃ |
| យើងធ្វើយ៉ាងណាជួយជាថ្មី | ស្រង់ខ្មែរផុតភ័យល្បិចបំផ្លាញ ៕ |

និពន្ធដោយៈ អ្នកស្រី កែវ ច័ន្ទបូរណ៍ Keo, Chanbo






