កុំស្រឡាញ់អ្នកដ៏ទៃជាងម៉ែកុំឃើញគេថាល្អជាងម្ដាយ

→សូមក្រើនដល់កូនប្រុស ស្រីទាំងអស់គ្រប់ៗប្រាណ
ចូរអ្នកតាំងសន្ដាន កុំបានភ្លេចទុក្ខរបស់ម៉ែ។

→បើអ្នកអាយុ ២០ សូមអ្នកលៃគិតរិះរេ
កាលយើងបានបីខែ តើម៉ែយើងធើ្វអ្វីខ្លះ។

→ហៃកូនគ្រប់ប្រាណអើយ កុំព្រងើយចូររហ័ស
ម៉ែឪនៅលើផ្ទះ អ្នករវៀសសន្សំបុណ្យ

→បានម្ហូបចំណីគាប់ ជូនគោរពអ្នកមានគុណ
ជូនគាត់ពិសាមុន អ្នកបានបុណ្យជាប្រាកដ។

→សំពត់អាវស្លៀកពាក់ បើប្រលាក់បោកហាលបត់ រៀបចំល្អម៉ត់ចត់
នេះជាវត្តកូនទាំងឡាយ។

→ម៉ែពុកមានជម្ងឺ រោគយាយីសកលកាយ
ផ្លាស់ប្ដូរបបរបាយ ចូរខ្វល់ខ្វាយថែរក្សា។

→ពេលជាទឹកនោះស្រាល ក្នុងពេលកាលមានរោគា
ទឹកស្រាលប្រែក្លាយជា ធ្ងន់ហត្ថាលើកពុំបាន។

→រវាំងការរាក់ជ្រៅ មើលទីនៅទីសំរាន
សំរាមធូលីមាន បោសជូតលាងឱ្យស្អាតផង។

→សូមអ្នកធើ្វតបគុណ ប្រសើរលន់ឥតសៅហ្មង
ល្អហើយបានបុណ្យផង ត្រង់គន្លងនៃកុសលា។

→រីអស់ជនសប្បុរស ទោះជាមនុស្សឬទេវតា
សរសើរហើយរក្សា ជួយការពាររាល់ថ្ងៃខែ។

→បានជាខ្ញុំរំលឹក អាណិតនឹកអស់ឪម៉ែ
នឹកដល់កូនផងដែរ សូមរិះរេចារចែងចប់។

→តែសូមផ្ដាំចុងក្រោយ បើថ្លោះធ្លោយសូមកុំស្អប់
សូមផ្ដាំចាំឱ្យជាប់ សូមកុំស៊ីដប់សងមួយ។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).