ខំរៀនណាមាសពន្លក

បុរាណភាសិត ៣១

ខំរៀនណាមាសពន្លក

ಬ್ಯತ್ತ ಪುತ್ರ ಕಿಮಲಸೋ,
ಅಬ್ಯತ್ತೋ ಭಾರಹಾರಕೋ।
ಬ್ಯತ್ತಕೋ ಪೂಜಿತೋ ಲೋಕೇ,
ಬ್ಯತ್ತ ಪುತ್ರ ದಿನೇ ದಿನೇ॥

(នេះជាតួអក្សរ Kannada ដែលគេសរសេរភាសាបាលី សេចក្ដីដូចភាសាបាលីតួអក្សរខ្មែរខាងក្រោម ខ្ញុំមិនចេះអានទេ គ្រាន់តែយកមកបង្ហាញឱ្យមើលលេងប៉ុណ្ណោះ ខ្ញុំនឹងខំយកតួអក្សរផ្សេង ៗ ដែលគេសរសេរគម្ពីរពុទ្ធសាសនាជាភាសាបាលី ឱ្យយើងបានឃើញទាំងអស់គ្នា)
——————————————

ព្យត្ត បុត្រ កិមលសោ,
អព្យត្តោ ភារហារកោ;
ព្យត្តកោ បូជិតោ លោកេ,
ព្យត្ត បុត្រ ទិនេ ទិនេ ។

លោកកូនសម្លាញ់អើយ ម្ដេចឡើយអ្នកខ្ជិលច្រអូស ?
មនុស្សគ្មានចំណេះ ច្បាស់ជាត្រូវធ្វើការធ្ងន់
ឯអ្នកមានការសិក្សា អ្នកផងតែងរាប់អានក្នុងលោក
កូនសម្លាញ់ ចូរកូនខំសិក្សារៀនសូត្ររាល់ ៗ ថ្ងៃ ។
——————————————-

ក្នុងលោកនីតិបករណ៍ប្រែដោយព្រះអ៊ុក ជា វជិរញ្ញាណភយវង្ស បោះពុម្ពឡើងវិញដោយ គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរកាណាដា លោកប្រែទុកជាកំណាព្យបទកាកគតិថាៈ

ហៃបុត្រឧត្តម ចូរបាខះខំ រៀនសិល្បសាស្ត្រ បើខ្ជិលយ៉ាងនេះ
នឹងចេះកាលណា យូរទៅគង់ជា ខ្ញុំគេមិនខាន ។

បើបាបានចេះ ក្នុងលោកិយនេះ គង់គេរាប់អាន បូជាមាសប្រាក់
យសស័ក្តិថ្កើងថ្កាន ចូរកូនរៀនអាន សព្វ ៗ ថ្ងៃហោង  ។
——————————————-

ប្រភពៈ #លោកនីតិ បណ្ឌិតកណ្ឌ ១៧, #ធម្មនីតិ ១៩

ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
៧ សីហា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram