ស្ត្រីមានរូបជាទ្រព្យ

បុរាណភាសិត ៣០

ഇത്ഥീനഞ്ച ധനം രൂപം,
പുരിസാനം വിജ്ജാ ധനം;
ഭിക്ഖൂനഞ്ച ധനം സീലം,
രാജാനഞ്ച ധനം ബലം.
(នេះជាបាលីតួអក្សរ Malayalam ដូចបាលីតួអក្សរខ្មែរខាងក្រោម ខ្ញុំអត់ចេះអានទេ គ្រាន់តែយកមកបង្ហាញឱ្យមើលលេងប៉ុណ្ណោះ)

ឥត្ថីនញ្ច ធនំ រូបំ, បុរិសានំ វិជ្ជា ធនំ;
ភិក្ខូនញ្ច ធនំ សីលំ, រាជានញ្ច ធនំ ពលំ ។

ស្ត្រីមានរូបជាទ្រព្យ បុរសមានវិជ្ជាជាទ្រព្យ
ភិក្ខុមានសីលជាទ្រព្យ ព្រះរាជាមានអំណាចជាទ្រព្យ ។
——————————————-

ក្នុងលោកនីតិបករណ៍ប្រែដោយព្រះអ៊ុក ជា វជិរញ្ញាណភយវង្ស បោះពុម្ពឡើងវិញដោយ គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរ(កាណាដា) លោកប្រែទុកជាកំណាព្យថាៈ

រូបរាងនៃស្រីជារបស់  វិជ្ជានៃបុរសជាទ្រព្យា
សីលនៃភិក្ខុសង្ឃជាភោគា កម្លាំងនៃរាជាជាភោគា ។ (ទ. ៥១)

លោកខៃ(អធិប្បាយសេចក្ដី)បន្ថែមថា

ស្ដ្រីមានរូបជាសម្បត្តិ បុរសចាត់វិជ្ជាជាធនធាន
ភិក្ខុសង្ឃមានសីលជាទ្រព្យបាន ក្សត្រក្សាន្តមានពលជាភោគា ។ (ទ. ៥២)
——————————————-

ប្រភពៈ #លោកនីតិ ឥត្ថីវគ្គ ៩៥, #ធម្មនីតិ ៧៦, #កវិទប្បណនីតិ ៣០០
ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
៦ សីហា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram