អនាគាមី ៥

អនាគាមី ៥ (លោកអ្នកសម្រេចអនាគាមិផលហើយ, អ្នកមិនវិលត្រឡប់មកទៀត – Anāgāmī: Non-Returner)

១. អន្តរាបរិនិព្វាយី (លោកអ្នកបរិនិព្វានក្នុងចន្លោះ គឺកើតក្នុងភពសុទ្ធាវាសណាមួយហើយ អាយុមិនទាន់ដល់ពាក់កណ្ដាល ក៏បរិនិព្វានដោយកិលេសបរិនិព្វាន – Antarā-parinibbāyī: one who attain Parinibbāna within the first half life-span)

២. ឧបហច្ចបរិនិព្វាយី (លោកអ្នកជិតនឹងដល់ទើបបរិនិព្វាន គឺអាយុហួសពាក់កណ្ដាលហើយ ជិតនឹងអស់អាយុទើបបរិនិព្វាន – Upahacca-parinibbāyī: one who attain Parinibbāna after the first half life-span)

៣. អសង្ខារបរិនិព្វាយី (លោកអ្នកបរិនិព្វានដោយមិនមានហេតុទាក់ទាញ គឺបរិនិព្វានដោយងាយ មិនបាច់ព្យាយាមច្រើន – Asaṅkhāra-parinibbāyī: one who attain Parinibbāna without exertion)

៤. សង្ខារបរិនិព្វាយី (លោកអ្នកបរិនិព្វានដោយមានហេតុទាក់ទាញ គឺបរិនិព្វានដោយសេចក្ដីព្យាយាមយ៉ាងខ្លាំង – Sasakhāra-parinibbāyī: one attain Parinibbāna with exertion)

៥. ឧទ្ធំសោតោ អកនិដ្ឋគាមី (លោកអ្នកមានក្រសែខាងលើទៅកាន់អកនិដ្ឋភព គឺកើតក្នុងសុទ្ធាវាសភពណាមួយហើយ នឹងបង្ខិតឡើងលើតទៅរហូតដល់អកនិដ្ឋភពទើបបរិនិព្វាន – one who goes upstream bound for the highest realm; up-streamer bound for the Not-Junior Gods)

លក្ខណៈវិនិច្ឆ័យសម្រាប់បែងចែកព្រះអនាគាមី គឺភាវៈខ្លាំងក្លាឬខ្សោយជាងគ្នា នៃឥន្ទ្រិយមានសទ្ធាជាដើម ។

————————

បញ្ជាក់ៈ ព្រះអនាគាមីទាំងអស់ កើតតែក្នុងភពសុទ្ធាវាស (កន្លែងនៅរបស់លោកអ្នកបរិសុទ្ធ) ប៉ុណ្ណោះ មិនកើតទាបជាងនេះទេ បានដល់ព្រហ្ម ៥ ជាន់ដែលខ្ពស់បំផុតថ្នាក់រូបាវចរ គឺជាន់ទី ១២ ១៣ ១៤ ១៥ ១៦ ហៅរួមគ្នាថា “សុទ្ធាវាស” ពោលគឺ អវិហា អតប្បា សុទស្សា សុទស្សី អកនិដ្ឋា តាមលំដាប់ ។

ខ្ញុំគិតរកប្រែពាក្យថា អសង្ខារ សសង្ខារ មិនទាន់បានល្អ ក្នុងទីនេះបានប្រែថា ហេតុទាក់ទាញ។ ពាក្យពន្យល់ខាងដើមខនីមួយៗ បន្ទាប់ពីពាក្យបាលី ជាពាក្យប្រែរក្សាអត្ថន័យភាសាបាលី បានជាធ្វើឱ្យពិបាកយល់បន្ដិច ដូច្នេះហើយទើបមាននពន្យល់បន្ដដោយភាសាបច្ចុប្បន្នឱ្យងាយយល់ឡើង ។

តាអារាមប៊យ
២៦ កុម្ភៈ ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram