តបក្នុងបាទខាងដើម

តបក្នុងបាទខាងដើម សុន្ទរីយារម្មណ៍របស់ប្រាជ្ញកវីផ្នែកសទ្ទសាស្ដ្រមានមកតាំងពីបុរាណកាល ដូចបទនិពន្ធដែលលោកបានបន្សល់ទុកក្នុងគម្ពីរផ្សេងៗ ជាច្រើនឱ្យយើងបានសិក្សាស្វែងយល់ ។ ក្រៅពីបទនិពន្ធដែលជាធម៌អាថ៌ ឬគតិវចនៈផ្សេងៗ ពេលខ្លះលោកបាននិពន្ធអ្វីៗដែលមិនតឹងតែងក្នុងអារម្មណ៍ខ្លាំងពេក ដើម្បីជាការបន្ធូរបន្ថយអារម្មណ៍ឱ្យកំសាន្ដសប្បាយ ដូចបទនិពន្ធដែលខ្ញុំនឹងលើកយកមកជូនប្រិយមិត្រអានកំសាន្ដខាងក្រោមនេះ បទនិពន្ធឆន្ទបែបនេះ មានឈ្មោះថា “តបក្នុងបាទខាងដើម=អាទិបាទោត្តរ” (អាទិ=ខាងដើម, បាទ=បាទ, ឧត្តរ=ពាក្យតប) បានសេចក្ដីថា ក្នុងបាទខាងដើមលោកនិពន្ធជាចម្លើយ ចំណែកបាទខាងចុងជាសំណួរ មានតួយ៉ាងដូចតទៅនេះ…

ភាវនា ២ យ៉ាង

ភាវនា ២ (ការចម្រើន, ការធ្វើឱ្យកើតឱ្យមានឡើង, ការហ្វឹកហាត់អប់រំចិត្ត – Bhāvanā: mental development)១. សមថភាវនា (ការហ្វឹកហាត់អប់រំចិត្តឱ្យកើតសេចក្ដីស្ងប់, ការហាត់ចិត្តឱ្យកើតសមាធិ – Samatha-bhāvanā: tranquility development)២. វិបស្សនាភាវនា (ការហ្វឹកហាត់អប់រំបញ្ញាឱ្យកើតសេចក្ដីដឹងច្បាស់តាមពិត, ការចម្រើនបញ្ញា –…

បឋមហេតុនិងហេតុបន្ដនៃការក្រ…

បុរាណភាសិត (១៥) ព្រោះសេចក្ដីខ្ជិលជាបឋមហេតុនៃនត្ថិភាពក្នុងសិល្បសាស្ដ្រអសិប្បវន្ដជាហេតុបន្ដនៃការក្រទ្រព្យ មិត្ត សុខ បុណ្យ និងការរំលត់ទុក្ខសូមអញ្ជើញពិចារណាបុរាណភាសិតខាងក្រោមនេះ អលសស្ស កុតោ សិប្បំ, អសិប្បស្ស កុតោ ធនំំ;អធនស្ស កុតោ មិត្តំ, អមិត្តស្ស កុតោ សុខំ;អសុខស្ស កុតោ បុញ្ញំ,…

ព្រះពុទ្ធជាក្សេត្រករ ?

ព្រះពុទ្ធជាក្សេត្រករ ?   អានចំណងជើងហើយគិតយ៉ាងម៉េចដែរ? ខ្ញុំមិនមែននិយាយលេងទេណា ព្រះអង្គត្រាស់ដោយព្រះអង្គឯងតែម្ដងថា ព្រះអង្គជាអ្នកធ្វើស្រែដែរ ថែមទាំងបានរៀបរាប់អំពីប្រដាប់ប្រដាធ្វើស្រែថែមទៀតផង ។ គាថាដែលព្រះអង្គត្រាស់ក្នុងព្រះសូត្រនេះហើយដែលព្រះសង្ឃនិយមសូត្រក្នុងពិធីច្រត់ព្រះនង្គ័លដែលជាព្រះរាជប្រពៃណី ។ សូមអញ្ជើញសាធុជន មានចិត្តជ្រះថ្លា សិក្សាសេចក្ដីក្នុងព្រះសូត្រដូចតទៅនេះ ———————- កណ្ដាលជំនុំសង្ឃអរហន្ដខីណាស្រពកាលធ្វើបឋមសង្គីតិ ព្រះអានន្ទពុទ្ធអនុជាមានសង្ឃដីកាថា នាសម័យដែលព្រះបរមសាស្ដាប្រថាប់នៅក្នុងភូមិព្រាហ្មណ៍ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរីជនបទ នាទិសខាងត្បូងនៃដែនមគធៈ…

ហេរញ្ញិក ឬ ហិរញ្ញិក ?

ហេរញ្ញិក ឬ ហិរញ្ញិក ?   ក្រោយសម័យខ្មែរក្រហមគ្រប់គ្រងប្រទេសមកទល់សព្វថ្ងៃ យើងគប្បីទទួលដឹងឮថា មានភាពច្របូកច្របល់ក្នុងការសរសេរអក្សរសាស្ដ្រច្រើនដែលគួរឱ្យបារម្ភណាស់ ព្រោះថាទាំងការសរសេរជាផ្លូវការ ទាំងសរសេរជាទួទៅ វាស្ទើរតែខុសទាំងអស់គ្នាទៅហើយ ថែមទាំងប្រើបែបខុសៗ ទៀត លើសពីនេះទៅទៀតគឺមានអ្នកបង្កើតវចនានុក្រមផ្សំពាក្យបែបខុសទៀត កូនក្មួយបើកមើលហើយចាំអ្វីដែលខុសដោយគ្នាមិនដឹងថាខុស យកទៅសរសេរបន្ដ ជាការជួយដាប់ការសរសេរខុសឱ្យជ្រៅថែមទៀត…. ភស្ដុតាង៖ សូមបើក google…

មិនចេះឆ្អែតឆ្អន់ ?

មិនចេះឆ្អែតឆ្អន់ ? តិណ្ណំ ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ ។កតមេសំ តិណ្ណំ ។សុប្បស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,សុរាមេរយបានស្ស ភិក្ខវេ បដិសេវនាយ នត្ថិ តិត្តិ,មេថុនធម្មសមាបត្តិយា ភិក្ខវេ បដិសេវនាយ…

ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង)

ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង) ទម្រាំនឹងសម្រេចចិត្តបានថា នឹងចែករំលែកអ្វីដែលជាចំណេះដល់ប្រិយមិត្រ ពេលវេលាកន្លងផុតទៅអស់ជាង ២ ម៉ោង អានហើយអានទៀត គិតហើយគិតទៀត ទីបំផុតសម្រេចចិត្តរើសបានដូចមានចំណងជើងខាងលើនេះ (រើសយកឆន្ទដែលងាយបំផុត) ទ្វត្ថកៈ គឺជាវិធីតែងឆន្ទបាលីមួយបែបទៀត ដែលលោកតែងដោយយកពាក្យដែលមានសេចក្ដីប្រែបាន ២ យ៉ាង សូមអធិប្បាយឈ្មោះវិធីដោយសង្ខេប ទ្វត្ថកៈ…

មជ្ឈេសំហតៈ

មជ្ឈេសំហតៈ បាលីដែលអ្នកបាលីគួរស្វែងយល់ សូមនិមន្ដលោកម្ចាស់និងសូមអញ្ជើញអ្នកស្រឡាញ់ព្រះពុទ្ធសាសនាសិក្សាស្វែងយល់ឆន្ទភាសាបាលីទាំងអស់គ្នា…… បើនិយាយអំពីភាសាកវី ក្នុងចំណោមភាសាដែលមានឆន្ទច្រើនបែបក្នុងលោក បាលីក៏ជាភាសាដែលមានកវីនិពន្ធជាឆន្ទមានច្រើនបែបមួយភាសាដែរ ។ ថ្ងៃនេះសូមស្នើជូននូវឆន្ទភាសាបាលីមួយបែប ហៅថា មជ្ឈេសំហត ប្រែថា ប្រមូលចូលទៅរកកណ្ដាល គឺមុននឹងប្រែទាល់តែនាំយកអក្ខរៈ “ខាងដើមនិងអក្ខរៈខាងចុង” ម្ដងមួយៗ ចូលទៅរកក្នុងកណ្ដាល យកទៅរៀបជាពាក្យថ្មី ទើបបានជាសព្ទដែលមានអត្ថន័យប្រែបានផ្សេងៗ បើមិនធ្វើដូច្នេះទេ មិនអាចប្រែចេញឡើយ…