នារីកំពូលដួងចិត្ត !!!

នារីកំពូលដួងចិត្ត !!!

सामा मिगक्खी सुकेसी, तनुमज्झिमदन्तवा।
दस्सनीया मुखवण्णा, गम्भीरनाभि वाचका।
सुसीला वायमति च, हीनकुलंपि वाहये॥

សាមា មិគក្ខី សុកេសី, តនុមជ្ឈិមទន្តវា
ទស្សនីយា មុខវណ្ណា, គម្ភីរនាភិ វាចកា
សុសីលា វាយមតិ ច, ហីនកុលំបិ វាហយេ ។

ស្ដ្រីក្រមុំរូបស្អាត នេត្រាថ្លាយង់ដូចភ្នែកម្រឹគ សក់ខ្មៅរលើប ចង្កេះរាងស្ដួចសម ធ្មេញរាបស្អាត វង់ភក្ត្រនិងសម្បុរគួរជាទីទស្សនា នាភីខូងជ្រៅ ចរចាពីរោះ ចរិយាមាយាទល្អ កបដោយសេចក្ដីព្យាយាម ទោះកើតក្នុងត្រកូលទាប ក៏គប្បីរៀបការជាមួយនាងចុះ ។
———————————–
ចំណងជើងខាងលើ ខ្ញុំដាក់ខ្លួនឯងទេ ក្នុងគម្ពីរលោកមិនមានចំណងជើងទេ ពាក្យពេចន៍ដែលពិពណ៌នាអំពីលម្អស្ត្រី លោកប្រើពាក្យត្រង់ៗ បើប្រែត្រង់ៗ តាមលោក ឃើញថាមិនពីរោះទេ ដូច្នេះទើបខ្ញុំបន្ថែមបន្ថយខ្លះដែលអាចធ្វើបាន មិនលើសពាក្យរបស់លោកច្រើនពេក ប៉ុន្ដែដោយខ្ញុំមិនមែនជាកវីដែលពូកែរៀបរាប់អំពីសម្រស់ស្ត្រី បានជាប្រែបានប៉ុណ្ណេះឯង ។ ម្យ៉ាងទៀត ពាក្យថា វាយមតិ(រមែងព្យាយាម) ជាកិរិយាសព្ទ ឃើញថាប្រែជាគុណនាម បានសេចក្ដីល្អជាង ទើបប្រែ “វាយមតិ ច” ថា កបដោយសេចក្ដីព្យាយាម ។

ប្រភព៖ ធម្មនីតិ ឥត្ថីកថា ១៥៧, លោកនីតិ ១០៧

តាអារាមប៊យ
២៦ កក្កដា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram