បរិយេសនា ការស្វែងរក

ថ្ងៃនេះសូមប្រិយមិត្តទាំងអស់សិក្សាព្រះធម៌ពីព្រះពុទ្ធដីកាផ្ទាល់…. បរិយេសនា ការស្វែងរក ២ ប្រការ គឺ១. អនបរិយេសនា ការស្វែងរកមិនប្រសើរ២. អរិយបរិយេសនា ការស្វែងរកប្រសើរ ——————————- គ្មានអ្វីប្រសើរជាងព្រះតម្រាស់របស់ព្រះអង្គផ្ទាល់….សូមអញ្ជើញអានសេចក្ដីអធិប្បាយដោយព្រះបរមសាស្ដាផ្ទាល់ដោយចិត្តជ្រះថ្លាដូចតទៅនេះ ១. ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមិនប្រសើរតើដូចម្ដេចដែរ ?ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ខ្លួនឯងមានជាតិជាធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត ខ្លួនឯងមានជរាជាធម្មតា ស្វែងរករបស់មានជរាជាធម្មតាថែមទៀត ខ្លួនឯងមានព្យាធិជាធម្មតា…

សិក្សាចតុរាង្គ

សិក្សាចតុរាង្គ អង្គ ៤ នៃការសិក្សា សុ(សុត) = ស្ដាប់ ចិ(ចិន្ត) = គិត បុ(បុច្ឆ) = សួរ លិ(លិខ​/លិខិត) = សរសេរ, កត់, ចម្លង(សម្រាប់ផ្ទៀងផ្ទាត់សាឡើងវិញ) ។ សុ…

បាបណិកធម៌

ព្រះត្រៃបិដកជាទីសណ្ឋិតនៅនៃព្រះបរមសាស្ដា…. អ្នកប្រាជ្ញទាំងឡាយបានពោលទុកថា ព្រះត្រៃបិដកជាឃ្លាំងគំនិតនៃវិជ្ជាការផ្សេងៗ មានទាំងនីតិសាស្ដ្រ វេជ្ជសាស្ដ្រ សង្គមសាស្ដ្រ តារាសាស្ដ្រ ហោរាសាស្ដ្រ ពាណិជ្ជសាស្ដ្រ ….. ។ល។ ពាក្យពោលខាងលើនេះគង់មិនពោលហួសពីការពិតទេថ្ងៃនេះ សូមជូនប្រិយមិត្តអ្នកធ្វើជំនួញជួញប្រែទាំងឡាយនូវ “បាបណិកធម៌ ធម៌សម្រាប់អ្នកធ្វើជំនួញ” ទុកសម្រាប់ពិចារណាម្ដង ដើម្បីឱ្យបានទទួលជោគជ័យក្នុងមុខអាជីពរបស់ផងខ្លួន អ្នកធ្វើជំនួញត្រូវប្រកបដោយគុណសម្បិត្តអ្វីខ្លះ? មានព្រះពុទ្ធតម្រាស់បានត្រាស់ទុកដូចតទៅនេះ—————– បាបណិកធម៌…

ផុតពីអបាយភូមិដោយវិធីណា?

សួរ- បើលោភៈ ទោសៈ មោហៈ នៅកើតបាន តើមនុស្សយើងនឹងអាចផុតអំពីបាយភូមិបានដែរឬទេ? ពីព្រោះអ្វី? ឆ្លើយ- មិនអាចផុតបានទេ ពីព្រោះមិនមានអ្វីជាគ្រឿងការពារបានឡើយ ។ សួរ- បើដូច្នោះ តើយើងត្រូវនាំគ្នាដើរតាមផ្លូវណា ទើបនឹងផុតអំពីអបាយភូមិបាន? ឆ្លើយ- យើងត្រូវនាំគ្នាដើរតាមផ្លូវទៅកាន់ព្រះនិព្វាន ទើបនឹងផុតអំពីអបាយភូមិបាន ។ សួរ-…

ផុតអំពីអបាយភូមិបានយ៉ាងណា?

សួរ- បើលោភៈ ទោសៈ មោហៈ នៅកើតបាន តើមនុស្សយើងនឹងអាចផុតអំពីអបាយភូមិបានដែរឬទេ? ពីព្រោះអ្វី? ឆ្លើយ- មិនអាចផុតបានទេ ពីព្រោះមិនមានអ្វីជាគ្រឿងការពារបានឡើយ ។ សួរ- បើដូច្នោះ តើយើងត្រូវនាំគ្នាដើរតាមផ្លូវណា ទើបនឹងផុតអំពីអបាយភូមិបាន? ឆ្លើយ- យើងត្រូវនាំគ្នាដើរតាមផ្លូវទៅកាន់ព្រះនិព្វាន ទើបនឹងផុតអំពីអបាយភូមិបាន ។ សួរ-…

ចូលឆ្នាំថ្មី ២០១៨

ចូលឆ្នាំថ្មី ២០១៨ លាភ សេចក្ដីសុខ មាគ៌ាជីវិត សម្រាប់ទាំងអស់គ្នា ព្រះពុទ្ធតម្រាស់ជូនជាធម្មបណ្ណាការចំពោះប្រិយមិត្តទាំងឡាយ…. “អារោគ្យបរមា លាភានិព្វានំ បរមំ សុខំអដ្ឋង្គិកោ ច មគ្គានំខេមំ អមតគាមិនំ ។ លាភទាំងឡាយ មានការមិនមានរោគ ប្រសើរបំផុតព្រះនិព្វាន ជាសេចក្តីសុខដ៏ប្រសើរក្រៃលែងមគ្គដែលប្រកបដោយអង្គ ៨…

ឥតិបិសោរតនមាលា ១០៨

ខ្ញុំឃើញខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាពូកែសូត្រធម៌ណាស់ សូត្របានច្រើន ខ្ញុំចេះតែទាល់ធម៌គេរឿយៗ ជាពិសេសមានធម៌ជាពាក្យកាព្យដែលតែងថ្មីៗ កន្លែងណាទាល់ក៏អង្គុយស្ងៀមតាំងចិត្តស្ដាប់គេសូត្រ ខ្ញុំទាល់ហើយក៏មិនខំរៀនទៀត ព្រោះខ្ញុំមានហេតុផលផ្ទាល់ខ្លួន ខ្ញុំចង់ចាំតែបាលីដែលជារបស់ដើមសុទ្ធ ដែលពុទ្ធបរិស័ទគួរជួយចាំទុកមិនឱ្យលើលខ្វះឬខុស….. ពុទ្ធគុណ-ធម្មគុណ-សង្ឃគុណ ឬហៅថាធម៌ “ឥតិបិសោ” ជាធម៌ដែលពុទ្ធសាសនិកទូទាំងពិភពលោកចេះសូត្រ ហើយបុរាណាចារ្យបានយកអក្ខរៈនីមួយៗក្នុងធម៌នេះ មកតែងជាឆន្ទភាសាបាលីគ្រប់ទាំង ១០៨ អក្ខរៈ ហៅថា “ឥតិបិសោរតនមាលា” ប៉ុន្ដែគ្មានអ្នកណានាំគ្នាយកមកសូត្រទេ…

អាទិសង្កេតគឺជាអ្វី ?

អាទិសង្កេតគឺជាអ្វី ? ក្នុងផុស្ដកន្លងមក(១២ សីហា ១៧) ខ្ញុំបានផុស្ដថា បុរាណប្រើវិធីដែលហៅថា “អាទិសង្កេត” សម្រាប់ទន្ទេញចាំឈ្មោះនិកាយទាំង ៥ គឺ ទី ម សំ អំ ខុ (អ.ថ. ទី មៈ ស័ង…