ភព ៣/ ភូមិ ៤

ភព ៣ (ភាវៈជីវិតរបស់សត្វ, លោកជាទីនៅរបស់សត្វ – Bhava: existence; sphere)   ១. កាមភព (ភពដែលជាកាមាវចរ, ភពរបស់សត្វដែលនៅសោយកាមគុណអារម្មណ៍តាមផ្លូវឥន្ទ្រិយទាំង ៥ បានដល់ អបាយ ៤, មនុស្សលោក ១, និងកាមាវចរសួគ៌ទាំង…

វិបត្តិ ៤

វិបត្តិ ៤ (ចំណែកអវិជ្ជមាន, ចំណុចអន់ខ្សោយ, ភាវៈខាតបង់នៃអង្គប្រកបផ្សេងៗ ដែលមិនជួយគាំទ្រការឱ្យផលនៃកម្មល្អ តែបែរជាបើកឱកាសឱ្យកម្មអាក្រក់ឱ្យផល, អង្គប្រកបមានឧុនភាព បើកឱកាសឱ្យកម្មអាក្រក់ – Vipatti: failure; defect; unfavourable factors affecting the ripening of Karma)…

សម្បត្តិ ៤

សម្បត្តិ ៤ (ចំណែកវិជ្ជមាន ការបរិបូណ៌ ការដល់ព្រមដ៏បរិបូណ៌នៃអង្គប្រកបផ្សេងៗ ដែលនឹងជួយទ្រទ្រង់គាំទ្រផ្ដល់ឱកាសឱ្យកម្មល្អឱ្យផល ទាំងមិនបើកឱកាសឱ្យកម្មអាក្រក់បញ្ចេញផ្លែផ្កា អង្គប្រកបជាជំនួយស្ទួយកម្មល្អ – Sampatti: accomplishment; factors favourable to the ripening of good karma) ១….

បច្ច័យឱ្យកើតសម្មាទិដ្ឋិ

បច្ច័យឱ្យកើតសម្មាទិដ្ឋិ ២ (ផ្លូវកើតនៃគំនិតដ៏ត្រឹមត្រូវ, ប្រភពនៃសេចក្ដីល្អទាំងពួង – Sammādiṭṭhi-paccaya: sources or conditions for the arising of right view) ១. បរតោឃោសៈ (សំឡេងអំពីអ្នកដទៃ សេចក្ដីជម្រុញឬទាក់ទាញអំពីខាងក្រៅ គឺការទទួលស្ដាប់ពាក្យណែនាំប្រៀនប្រដៅ…

កម្ម ១២

កម្ម ១២ (អំពើដែលប្រកបដោយចេតនា ទោះល្អក្ដី អាក្រក់ក្ដី, ក្នុងទីនេះសំដៅយកកម្មប្រភេទផ្សេងៗ ព្រមទាំងគោលច្បាប់ដែលទាក់ទងនឹងការឱ្យផលរបស់កម្មប៉ុណ្ណោះ – Kamma: karma; kamma; volitional action) ពួកទី ១ ពោលដោយបាកកាល គឺបែងចែកតាមកាលនៃការឱ្យផល (Classification according to…

ធម្មនិយាម

ធម្មនិយាម ៣ (កំណត់នៃធម្មតា, ការប្រព្រឹត្តិទៅដ៏ទៀងទាត់ដោយធម្មតា, ច្បាប់ធម្មជាតិ – Dhamma-niyāma: orderliness of nature; nature law) ១. សព្វេ សង្ខារា អនិច្ចា (សង្ខារគឺសង្ខតធម៌ទាំងពួងមិនទៀង – Sabbe saṅkhārā…

សទ្ធា ៤

សទ្ធា ៤ (ជំនឿ, ការជឿដែលប្រកបដោយហេតុផល – Saddhā: faith; belief; confidence) ១. កម្មសទ្ធា (ជឿកម្ម, ជឿច្បាប់នៃកម្ម, ជឿថាកម្មមានពិត គឺជឿថា បើធ្វើអ្វីដែលប្រកបដោយចេតនា គឺផ្ចង់ចិត្តធ្វើទាំងដឹង រមែងជាកម្ម គឺជាអំពើអាក្រក់ឬល្អកើតឡើងក្នុងចិត្ត ជាហេតុបច្ច័យឱ្យកើតផលល្អផលអាក្រក់តទៅ…

វិរតិ ៣

គោលធម៌សម្ដែងអំពីជាន់ថ្នាក់នៃសីល….. វិរតិ ៣ (កិរិយាវៀរចាកទុច្ចរិត, ការវៀរចាកកម្មអាក្រក់ – Virati: abstinence) ១. សម្បត្តវិរតិ (វៀរចាកវត្ថុជួបប្រទះចំពោះមុខ, វៀរនៅពេលបានពើបប្រទះចំពោះមុខ ឬវៀរបានទោះជាឱកាសហុចឱ្យ គឺមិនបានតាំងចេតនាទុកមុន មិនបានសមាទានសិក្ខាបទទុកពីមុនសោះឡើយ តែកាលបើជួបប្រទះហេតុដែលនឹងធ្វើទុច្ចរិតកម្មបាន កើតគំនិតគិតពិចារណាឡើងក្នុងខណៈនោះថា ខ្លួនមានជាតិត្រកូល មានវ័យឬគុណវុឌ្ឍិយ៉ាងនេះ មិនសមគួរនឹងធ្វើកម្មដូច្នេះទេ…