
អ្វីទៅ គឺខ្លឹមសារក្នុងជីវិតមនុស្សនេះ? “មិនថាពាលឬបណ្ឌិតមិនថាក្សត្រឬព្រាហ្មណ៍វេស្ស សូទ្រ ឬចណ្ឌាលទីបំផុតក៏ត្រូវឆ្ពោះទៅរកសេចក្ដីស្លាប់ដូចភាជនៈមិនថាតូចឬធំទីបំផុតក៏ត្រូវបែកធ្លាយដូចគ្នាទាំងអស់” (ពុទ្ធវចនៈ) មច្ចុរាជ ជាតុលាការដ៏យុត្តិធម៌ក្រៃពេកណាស់ មិនដែលលម្អៀង ឬស៊ីសំណូកសូកប៉ាន់របស់ជនណាម្នាក់ឡើយ…