ផលកម្មមិនមានមែនឬ ?

បញ្ហាការឱ្យផលនៃកម្មល្អ-កម្មអាក្រក់ !!! អ្នកខ្លះដែលខ្វះការពិចារណា អស់សទ្ធា មិនចង់ជឿ ឬមិនជឿថាផលនៃកម្មមានពិត!អត្ថបទនេះ អាចជួយឱ្យមើលឃើញផលនៃកម្មជាក់ស្ដែងលើមនុស្សក្នុងសង្គម រួមទាំងខ្លួនឯងផងដែរ បញ្ហាដែលជាចំណុចប្រកែកគ្នាច្រើនបំផុតទាក់ទងនឹងកម្ម គឺការឱ្យផលរបស់កម្ម ដោយសង្ស័យលើគោល “ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់” ថា តើពិតដូចថានេះដែរឬទេ? អ្នកខ្លះបានទាំងសំអាងយកភស្ដុតាងមកបញ្ជាក់ឱ្យឃើញថា ការពិតជាក់ស្ដែងក្នុងសង្គម មនុស្សដែលធ្វើអាក្រក់បានល្អ និងមនុស្សដែលធ្វើល្អបានអាក្រក់ មានច្រើនណាស់…

ធម្មនិយាម

ធម្មនិយាម ៣ (កំណត់នៃធម្មតា, ការប្រព្រឹត្តិទៅដ៏ទៀងទាត់ដោយធម្មតា, ច្បាប់ធម្មជាតិ – Dhamma-niyāma: orderliness of nature; nature law) ១. សព្វេ សង្ខារា អនិច្ចា (សង្ខារគឺសង្ខតធម៌ទាំងពួងមិនទៀង – Sabbe saṅkhārā…

ល្បែងកំសាន្ដខួរក្បាល

ល្បែងកំសាន្ដខួរក្បាលកាលពីខ្ញុំនៅជាសិស្សសាលា ខ្ញុំធ្លាប់លេងទាយលេខ មិនដឹងថាកូនក្មួយក្មេងៗ ធ្លាប់លេងដូចខ្ញុំដែរឬទេ ? មុននឹងបង្ហាញវិធីលេង ខ្ញុំសូមពន្យល់លេខបន្ដិច…..លេខ “នព្វន្ត” គឺអ្វី ?នព្វន្ត = នព > នវ + អន្ត (នវ=៩, អន្ត=ទីបំផុត/ខាងចុង) ក្នុងភាសាខ្មែរអាចដូរ វ…

ហេតុអ្វីបានជាកាន់ពុទ្ធសាសនា?

សទ្ធា… ពាក្យដែលឮញឹកញាប់រាល់ពេលវេលា ! ហេតុផលដែលបុព្វបុរស(ខ្មែរ)ទទួលយកពុទ្ធសាសនាមកជាសាសនារបស់ខ្លួន ? សទ្ធា ព្រះពុទ្ធជាម្ចាស់បានសម្ដែងទុកក្នុងគោលធម៌ច្រើនកន្លែង ត្រាស់ហៅថា សម្បទាខ្លះ ទ្រព្យខ្លះ អារយវឌ្ឍិខ្លះ សទ្ធាក្នុងពុទ្ធសាសនា បានដល់ជំនឿ សេចក្ដីជឿជាក់មាំ ព្រោះបានត្រិះរិះពិចារណាឃើញហេតុផលដោយបញ្ញារួចហើយ ពុទ្ធសាសនិករមែងធ្លាប់ឮពាក្យថា ជឿព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។…

សទ្ធា ៤

សទ្ធា ៤ (ជំនឿ, ការជឿដែលប្រកបដោយហេតុផល – Saddhā: faith; belief; confidence) ១. កម្មសទ្ធា (ជឿកម្ម, ជឿច្បាប់នៃកម្ម, ជឿថាកម្មមានពិត គឺជឿថា បើធ្វើអ្វីដែលប្រកបដោយចេតនា គឺផ្ចង់ចិត្តធ្វើទាំងដឹង រមែងជាកម្ម គឺជាអំពើអាក្រក់ឬល្អកើតឡើងក្នុងចិត្ត ជាហេតុបច្ច័យឱ្យកើតផលល្អផលអាក្រក់តទៅ…

វិរតិ ៣

គោលធម៌សម្ដែងអំពីជាន់ថ្នាក់នៃសីល….. វិរតិ ៣ (កិរិយាវៀរចាកទុច្ចរិត, ការវៀរចាកកម្មអាក្រក់ – Virati: abstinence) ១. សម្បត្តវិរតិ (វៀរចាកវត្ថុជួបប្រទះចំពោះមុខ, វៀរនៅពេលបានពើបប្រទះចំពោះមុខ ឬវៀរបានទោះជាឱកាសហុចឱ្យ គឺមិនបានតាំងចេតនាទុកមុន មិនបានសមាទានសិក្ខាបទទុកពីមុនសោះឡើយ តែកាលបើជួបប្រទះហេតុដែលនឹងធ្វើទុច្ចរិតកម្មបាន កើតគំនិតគិតពិចារណាឡើងក្នុងខណៈនោះថា ខ្លួនមានជាតិត្រកូល មានវ័យឬគុណវុឌ្ឍិយ៉ាងនេះ មិនសមគួរនឹងធ្វើកម្មដូច្នេះទេ…

វិមោក្ខ ៣

ខ្ញុំបានបង្ហោះគោលធម៌ស្ដីអំពីសមាធិដែលកើតអំពីសមថភាវនា និងសមាធិដែលកើតអំពីវិបស្សនាភាវនា ជូនប្រិយមិត្តសម្រាប់សិក្សារួចហើយ ខ្ញុំយល់ថាយើងត្រូវសិក្សាឱ្យយល់គោលធម៌ ដែលលោកសម្ដែងអំពីផលនៃការបដិបត្តិវិបស្សនាផងដែរ ផលដែលជាគោលដៅនៃការបដិបត្តិវិបស្សនា គឺឥស្សរភាពការរួចផុតពីកិលេស ។ ក្នុងការបដិបត្តិវិបស្សនា ផលដែលត្រឹមត្រូវគឺការឃើញត្រៃលក្ខណ៍នៃរូបនាម គឺឃើញអនិច្ចំ ទុក្ខំ អនត្តា នៃរូបនាម លោកហៅអាការរួចផុតនោះៗ តាមទំនោររបស់អ្នកបដិបត្តិវិបស្សនា ឧ. បើអ្នកបដិបត្តិធ្ងន់ទៅលើការឃើញអនត្តានៃរូបនាមជាងលក្ខណៈពីរទៀត លោកហៅការរួចផុតនោះថា សុញ្ញតវិមោក្ខ…

សមាធិ ៣

សមាធិ ៣ (កិរិយាតាំងមាំនៃចិត្ត, ភាវៈដែលចិត្តស្ងប់នឹង ចាប់នៅក្នុងអារម្មណ៍តែមួយ Samādhi: – concentration) ១. ខណិកសមាធិ (សមាធិជាខណៈៗ – Khaṇika-samādhi: momentary concentration) ២. ឧបចារសមាធិ (សមាធិជិតនឹងស៊ប់ – Upacāra-samādhi:…