
តបក្នុងបាទខាងដើម សុន្ទរីយារម្មណ៍របស់ប្រាជ្ញកវីផ្នែកសទ្ទសាស្ដ្រមានមកតាំងពីបុរាណកាល ដូចបទនិពន្ធដែលលោកបានបន្សល់ទុកក្នុងគម្ពីរផ្សេងៗ ជាច្រើនឱ្យយើងបានសិក្សាស្វែងយល់ ។ ក្រៅពីបទនិពន្ធដែលជាធម៌អាថ៌ ឬគតិវចនៈផ្សេងៗ ពេលខ្លះលោកបាននិពន្ធអ្វីៗដែលមិនតឹងតែងក្នុងអារម្មណ៍ខ្លាំងពេក ដើម្បីជាការបន្ធូរបន្ថយអារម្មណ៍ឱ្យកំសាន្ដសប្បាយ ដូចបទនិពន្ធដែលខ្ញុំនឹងលើកយកមកជូនប្រិយមិត្រអានកំសាន្ដខាងក្រោមនេះ…