រឿងចាស់គ្មានសិទ្ធនឹងចៀសបាន

→រឿងចាស់គ្មានសិទ្ធនឹងចៀសបាន គ្រប់ប្រាណតែងមានជាធម្មតាទោះលោមអង្វរសូកយ៉ាងណា អស់ទាំងលោកាគ្មានផ្សារលក់។ →រឿងឈឺឥតរើសរូបសខ្មៅ ម៉ឺនសែនផ្សាក្ដៅដូចភ្លើងភ្នក់ឈឺតូចឈឺធំបំពត់ ខ្ទេចខ្ទាំដំគក់សរីរាង្គ។ →ពេលស្លាប់ជាពេលអស់កម្មសិទ្ធ ពេលនាំជីវិតចាកកាយាក្ដីស្លាប់ឥតមានអ្នកត្រូវការ តែមច្ចុមារមិនយោគយល់។ →ម៉ែឪកូនចៅប្ដីប្រពន្ធ សង្សារទ្រព្យធនធ្លាប់ថ្កើងថ្កល់ជាទីស្រឡាញ់ពេលនិយម គង់ក្រោមឥទ្ធិពលក្ដីប្រាស់ព្រាត់។ →អ្នកអាក្រក់អ្នកល្អអ្នកសខ្មៅ អ្នកឆ្លាតអ្នកខ្លៅអ្នកក្រខ្សត់សុទ្ធតែមានកម្មជាបន្ទាត់ កំណត់ចែងចារវាសនាអើយ។

កុំស្រឡាញ់អ្នកដ៏ទៃជាងម៉ែកុំឃើញគេថាល្អជាងម្ដាយ

→សូមក្រើនដល់កូនប្រុស ស្រីទាំងអស់គ្រប់ៗប្រាណចូរអ្នកតាំងសន្ដាន កុំបានភ្លេចទុក្ខរបស់ម៉ែ។ →បើអ្នកអាយុ ២០ សូមអ្នកលៃគិតរិះរេកាលយើងបានបីខែ តើម៉ែយើងធើ្វអ្វីខ្លះ។ →ហៃកូនគ្រប់ប្រាណអើយ កុំព្រងើយចូររហ័សម៉ែឪនៅលើផ្ទះ អ្នករវៀសសន្សំបុណ្យ។ →បានម្ហូបចំណីគាប់ ជូនគោរពអ្នកមានគុណជូនគាត់ពិសាមុន អ្នកបានបុណ្យជាប្រាកដ។ →សំពត់អាវស្លៀកពាក់ បើប្រលាក់បោកហាលបត់ រៀបចំល្អម៉ត់ចត់នេះជាវត្តកូនទាំងឡាយ។ →ម៉ែពុកមានជម្ងឺ រោគយាយីសកលកាយផ្លាស់ប្ដូរបបរបាយ ចូរខ្វល់ខ្វាយថែរក្សា។ →ពេលជាទឹកនោះស្រាល…

ស្រណោះព្រលឹងម៉ែអាសូរចិត្តម្ដាយ

→កាលវ័យទារក ម៉ែថ្នមម៉ែបក់ មិនឱ្យមានឆ្គងអង្អែលស្រវា ហត្ថាទាំងសង ធើ្វជាបង្គង ទ្រនំជីវិត។ →ពេលម៉ែមានទុក្ខ បណ្ដាញស្មាញស្មុគ្រ ថ្លុកភពងងឹតបានយល់ភក្រ្តា បុត្រភ្ងាពិសិទ្ធ ម្ដាយសប្បាយចិត្តផុតទុក្ខមួយគ្រា។ →រីម៉ូត្រលាមក គំរើក្អួតឈ្លក់ ក្រខ្វក់មេ្ដចម្ដាម៉ែគ្មានខ្ពើមស្អប់ ឥតថប់ចិន្តា វិស័យដូចផ្កា ពិដោរធម្មជាតិ។ →ពេលមានរោគា ឈឺថ្កាត់នានា ម៉ែមិនចង់ឃ្លាតទ្រូងម្ដាយខ្លោចផ្សា…