ស្រណោះម្ដាយថ្ងូរម៉ែស្រែក

គួរអាសូរចិត្តអាណិតម៉ែ អស់៩ខែម៉ែពរផ្ទៃស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ អាស្រ័យបុត្រភ្ងាផ្ញើជីវិត។ ម្ល៉ឹងហើយម៉ែនៅនឹកស្រឡាញ់ លំបាកម្ដេចមិញឥតបើគិតទន្ទឹងឱ្យតែខែមកជិត ចិត្តពិតចង់ឃើញបុត្រពិសី។ ពេលឆ្លងទន្លេម៉ែឈឺណាស់ ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យស្ទើរផុតជីវិតចាកលោកកិយ វិស័យមច្ចុរាជមករង់ចាំ។ បើម៉ែបានឆ្លងផុតវាលធំ ម៉ែស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូចដូចបណ្ដាំ ផ្សះផ្សាំទ្រូងម៉ែឱ្យល្ហែពិត។ ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម បំពេរបីបមលោមប្រណីតឆ្លងកាត់តំណក់នៃលោហិត ផ្តិតដោយឱរាដ៏ថ្លាស្អាត។

ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន

→ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន ចេះចាំនិងមានមកពីណាខ្លួនឯងមិនស្វែងជោគវាសនា សង្ឃឹមទេវតាគេអាណិត។ →មានះជើងឯកប៉ែកខាងរឹង ល្ងង់ម្ល៉ឹងគង់មិនព្រមញ៉មអ្នកណាមានះនេះមានដរាបណា ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ។ →ខានឃើញមុខម៉ែមានទៅទាស់អី កុំតែបាត់មុខប្ដីឬឪអាង៉ាខានឃើញមុខឪគ្មានបញ្ហា កុំតែបាត់ភក្រ្តាម៉ែអាទូច។ →គំនិតបែបហ្នឹងច្បាប់លោកថា ចូលក្បួនបរាគេចមិនរួចតែមិនរហ័សច្បាស់ជាថ្ងួច ត្រូវចេះកំហូចវាផ្ដន្ទា។