កម្មវិធីបុណ្យចូលព្រះវស្សា-The Rain Retreat Ceremony 2023

កម្មវិធីបុណ្យចូលព្រះវស្សាររបស់ពុទ្ធិកសមាគមខ្មែរប្រចាំក្រុងសាន់ឌីអេហ្គោ វត្តខេមររតនារាម-The Rain Retreat Ceremony of the Cambodian Buddhist Society of San Diego, Inc, Wat Khemararatanaram

ល្បើក​ច្បាប់​សង្ឃ

បណ្តាំក្រមង៉ុយ ខ្ញុំ​សូម​បង្គំ​ព្រះ​សម្មា សម្ពុទ្ធ​ណាៗក្នុង​ភព​ត្រៃ ចម្រើន​កម្មដ្ឋាន​ក្រោម​ពោធិ៍​ម្លប់ នមស្ការ​គោរព​រំឭក​គុណ។ ព្រះ​ចម​ចក្រ​ពង្ស​វង្ស​មុនីនាថ កំពូល​ផុត​ជាតិ​ជាង​មហាជន សោយ​រាជ​សម្បត្តិ​សម្បើម​​បុណ្យ សម្បូណ៌​លើស​លន់​លុប​លោកា។ លោកិយ​ដឹង​ហើយ​គួរ​កោត​ខ្លាច ទ្រង់​មាន​អំណាច​ព្រះ​ចេស្ដា  គួរ​ស្ដាប់​ព្រះ​រាជ​ឱង្ការ បន្ទូល​ត្រួតត្រា​គួរ​ត្រងត្រាប់។ ព្រះ​ទ័យ​ទ្រង់​ត្រេក​ស្រឡាញ់​សង្ឃ ប្រមាណ​សែន​អង្គ​ក្បុង​ភទ្ទ​កប្ប ព្រះ​អង្គ​បាន​ទ្រង់​ត្រាស់​ប្រញប្ដិ ឈ្មោះ​ច្បាប់​បាដិមោក្ខ​សំវរ​សីល។ ចែក​ចេញ​ជា​កង​សិក្ខាបទ កំណត់​ពីរ​រយ​ម្ភៃ​ប្រាំពិល(ប្រាំពីរ) មិន​ឱ្យ​មាន​មោះ​ម៉ង​មន្ទិល…

ប្រាសាទសំបូរព្រៃគុក

+.ទីតាំងភូមិសាស្រ្ត ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។ +.ប្រវត្តិនៃការកសាងប្រាសាទសំបូរព្រៃគុក ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ក្នុងគ.ស៦១៦ ដល់៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា…

រឿង ភិក្ខុទេវទត្ត

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុទេវទត្ត ចាប់តាំងឣំពីពេលដែលភិក្ខុទេវទត្ត ចូលមកបួសហើយ បានប្រព្រឹត្តធ្វើនូវឣំពើឣាក្រក់លាមក មានប្រការផ្សេងៗ ដូចមានតទៅនេះ គឺ ៖ (១) បានបបួលព្រះរាជកុមារឣជាតសត្រូវ ឲ្យទៅសម្លាប់ព្រះបាទ ពិម្ពិសារ ដែលត្រូវជាព្រះរាជបិតិា របស់ទ្រង់ ។ (២) បានបញ្ជូនមនុស្ស ឲ្យទៅសម្លាប់ព្រះបរមសាស្តា តែពួក…

រឿង ធម្មិកឧបាសក

ព្រះបរមសាស្តា ទ្រង់បានប្រារឰធម្មិកឧបាសក ជាឣ្នកមានកល្យាណធម៌ ។ នៅពេលដែលធម្មិកឧបាសកនោះ ឈឺទៀបនឹងធ្វើមរណកាលនោះ គាត់ក៏បានប្រើកូនប្រុសស្រី របស់គាត់ ដើម្បីទៅនិមន្តព្រះសង្ឃ មកសូត្រសតិបដ្ឋានសូត្រ ឲ្យគាត់ស្តាប់ ។ ពេលដែលព្រះសង្ឃ កំពុងតែសូត្រ នូវសតិបដ្ឋានសូត្រនោះ ធម្មិកឧបាសក បានឃើញនូវទេវរថ ជាច្រើន ដែលពួកទេវតានាំយកមក ចាំទទួលដំណើរគាត់យកទៅកាន់ទេវលោក…