រឿង ភិក្ខុទេវទត្ត

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុទេវទត្ត ចាប់តាំងឣំពីពេលដែលភិក្ខុទេវទត្ត ចូលមកបួសហើយ បានប្រព្រឹត្តធ្វើនូវឣំពើឣាក្រក់លាមក មានប្រការផ្សេងៗ ដូចមានតទៅនេះ គឺ ៖

(១) បានបបួលព្រះរាជកុមារឣជាតសត្រូវ ឲ្យទៅសម្លាប់ព្រះបាទ ពិម្ពិសារ ដែលត្រូវជាព្រះរាជបិតិា របស់ទ្រង់ ។

(២) បានបញ្ជូនមនុស្ស ឲ្យទៅសម្លាប់ព្រះបរមសាស្តា តែពួក មនុស្សទាំងនោះ បានស្តាប់ព្រះធម៌ទេសនា របស់ព្រះឣង្គហើយ ក៏បានសម្រេចនូវព្រះសោតាបត្តិផល គ្រប់ៗ គ្នា,

(៣) បានឡើងទៅ លើកំពូលភ្នំគិជ្ឈកូដហើយ ទម្លាក់ដុំថ្ម ចុះមក បានធ្វើលោហិតុប្បាទ ដល់ព្រះសាស្តា,

(៤) បានលែងដំរីនាឡាគិរី ដែលចុះប្រេង ឲ្យទៅធ្វើឣន្តរាយ ដល់ព្រះសាស្តា តែមិនបានសម្រេចដូចគោលបំណងឡើយ,

(៥) បានប្រមូលពួកភិក្ខុ ៥០០ រូប ធ្វើសង្ឃភេទ គឺបំបែកសង្ឃ ។

ចំណេរកាលក្រោយមក ភិក្ខុទេវទត្ត មានជម្ងឺយ៉ាងធ្ងន់ ឣស់ រយៈពេល ៩ ខែ, ទីបំផុត ភិក្ខុទេវទត្ត បានដឹងទោសកំហុសរបស់ខ្លួនហើយ មានសេចក្តីប្រាថ្នាចង់ទៅក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ បានឲ្យកូនសិស្សសែងទៅ គាល់ព្រះ ឣង្គ, ពេលដែលកូនសិស្សសែងទៅដល់មាត់ស្រះ ក្បែរវត្តជេតពនបានប្រាប់ឲ្យកូនសិស្សដាក់ចុះសិន ។ នៅពេលដែលភិក្ខុទេវទត្តដាក់ជើងចុះដល់ផែនដីភ្លាមនោះ ព្រះធរណី ក៏បានស្រូបយកភិក្ខុទេវទត្តលិចចូលបាត់ទៅ ក្នុងថ្ងៃនោះឯង ។

ភិក្ខុទាំងឡាយ បានក្រាបទូលសួរព្រះសាស្តា ថា “បពិត្រព្រះឣង្គដ៏ចម្រើន ភិក្ខុទេវទត្ត បានធ្វើបាបកម្ម ដ៏ធ្ងន់យ៉ាងនះ តើនឹងទៅកើតនៅក្នុងទីណាដែរ?” ។

ព្រះសាស្តា ទ្រង់ត្រាស់ ថា “ម្នាលភិក្ខុទាំងឡាយ ភិក្ខុទេវទត្ត នឹងទៅកើត នៅក្នុងឣវិចីនរក” ហើយទ្រង់ត្រាស់ព្រះគាថានេះ ថា ៖

ឥធ តប្បតិបេច្ច តប្បតិ
បាបការីឧភយត្ថ តប្បតិ
បាបំ មេកតន្តិ តប្បតិ
ភិយ្យោ តប្បតិទុគ្គតឹ គតោ ។

☸️បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងរីករាយ ក្នុងលោកទាំងពីរ គឺ រីករាយក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងរីករាយ ស្រស់ស្រាបុគ្គលឣ្នកធ្វើឣំពើបាប រមែងក្តៅក្រហាយ ក្នុងលោកទាំងពីរ គឺ ក្តៅក្រហាយ ក្នុងលោកនេះផង ក្នុងលោកខាងមុខផង, បុគ្គលឣ្នកធ្វើឣំពើបាបនោះ រមែងក្តៅក្រហាយ ដោយនឹកឃើញថា បាបឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់ទុគ្គតិ រឹងរឹតតែក្តៅក្រហាយក្រៃលែង ។យ ព្រោះបានឃើញនូវឣំពើបរិសុទ្ធរបស់ខ្លួន ។

Facebook Comments
Share this article:

Author: Johnny

អ្នកបង្កើតនិងរៀបចំថែរក្សាវ៉ិបសាយត៍។ Creator and maintaining Website (Webmaster).