រឿង នាងសុមនាទេវី

ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។ ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី…

រឿង ភិក្ខុទេវទត្ត

ព្រះបរមសាស្តា ទ្រង់ប្រារឰភិក្ខុទេវទត្ត ចាប់តាំងឣំពីពេលដែលភិក្ខុទេវទត្ត ចូលមកបួសហើយ បានប្រព្រឹត្តធ្វើនូវឣំពើឣាក្រក់លាមក មានប្រការផ្សេងៗ ដូចមានតទៅនេះ គឺ ៖ (១) បានបបួលព្រះរាជកុមារឣជាតសត្រូវ ឲ្យទៅសម្លាប់ព្រះបាទ ពិម្ពិសារ ដែលត្រូវជាព្រះរាជបិតិា របស់ទ្រង់ ។ (២) បានបញ្ជូនមនុស្ស ឲ្យទៅសម្លាប់ព្រះបរមសាស្តា តែពួក…

រឿង ធម្មិកឧបាសក

ព្រះបរមសាស្តា ទ្រង់បានប្រារឰធម្មិកឧបាសក ជាឣ្នកមានកល្យាណធម៌ ។ នៅពេលដែលធម្មិកឧបាសកនោះ ឈឺទៀបនឹងធ្វើមរណកាលនោះ គាត់ក៏បានប្រើកូនប្រុសស្រី របស់គាត់ ដើម្បីទៅនិមន្តព្រះសង្ឃ មកសូត្រសតិបដ្ឋានសូត្រ ឲ្យគាត់ស្តាប់ ។ ពេលដែលព្រះសង្ឃ កំពុងតែសូត្រ នូវសតិបដ្ឋានសូត្រនោះ ធម្មិកឧបាសក បានឃើញនូវទេវរថ ជាច្រើន ដែលពួកទេវតានាំយកមក ចាំទទួលដំណើរគាត់យកទៅកាន់ទេវលោក…

រឿង នាយចុន្ទសូករិក

ព្រះបរមសាស្តា ទ្រង់បានប្រារឰ នូវបុរសសម្លាប់ជ្រូកម្នាក់ ឈ្មោះ ចុន្ទសូករិក ។ នាយចុន្ទសូករិកនេះ ជាមនុស្សគ្មានសីលធម៌ ប្រាសចាកមេត្តាចិត្ត គិតតែពីកាប់សម្លាប់ជ្រូក យកសាច់លក់ចិញ្ចឹមជីវិត ឣស់រយៈពេល ៥៥ ឆ្នាំ គាត់មិនដែលបានធ្វើបុណ្យ ឲ្យទានបន្តិចសោះ, ថ្ងៃដែលគាត់បានឃើញបាបកម្ម ដ៏កាចសាហាវ របស់គាត់នោះ គឺថ្ងៃដែលគាត់ជិតនឹងស្លាប់……

រឿង ព្រះនន្ទត្ថេរ

ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះនន្ទត្ថេរ ដែលត្រូវជាព្រះរាជឱរស របស់ព្រះនាងបជាបតិគោតមី ។ សម័យថ្ងៃមួយ ជាថ្ងៃរៀបមង្គលការ របស់ព្រះនន្ទកុមារ ជាមួយនឹងនាងជនបទកល្យាណី ។ គ្រានោះ ព្រះសាស្តា ស្តេចយាងទៅ ក្នុងពិធីរៀបមង្គលការ របស់នន្ទៈនោះដែរ ព្រះឣង្គទ្រង់បានប្រទាននូវបាត្រ ទៅឲ្យនន្ទៈកាន់ទ្រង់ត្រាស់មង្គលកថា ស្រេចហើយ ទើបស្តេចយាងត្រឡប់ទៅកាន់វត្តវិញ តែព្រះឣង្គទ្រង់មិនបានទទួលយកបាត្រ…

រឿង សញ្ជ័យបរិព្វាជក

☸️វគ្គ​នេះ​និយាយ​អំពី​ការ​ឆ្លើយ​តប​​របស់​ព្រះពុទ្ធ​ចំពោះ​សំណួរ​របស់​​ព្រះ​សារីបុត្រ និង ព្រះ​មហាមោគ្គល្លាន ។ ព្រះ​អគ្គសាវ័ក​ទាំង​ពីរ​រូប​បាន​ក្រាប​ទូល​សួរ​ព្រះ​ពុទ្ធ​អំពី​មូលហេតុ​ដែល​សញ្ជ័យបរិព្វាជក​មិន​មក​ចូល​រួម​ស្តាប់​សេចក្តី​បង្រៀន​របស់​ព្រះ​ពុទ្ធ ។ ឈ្មោះ​ពិត​​របស់​ព្រះ​សារីបុត្រ គឺ ឧបតិស្សៈ ហើយ​ឈ្មោះ​ពិត​​របស់​​ព្រះ​មហាមោគ្គល្លាន​ គឺ កោលិតៈ ។ លោក​ទាំង​ពីរ​​ធ្លាប់​ជា​សិស្ស​របស់​សញ្ជយបរិព្វាជក នៅ​ក្នុង​សម័យដែល​លោក​ទាំង​ពីរ​​កំពុងតែស្វែងរកមោក្ខធម៌ ។ នៅ​ក្នុង​សម័យ​នោះ សញ្ជយបរិព្វាជក គឺ​ជា​អាចារ្យ​ដែលមានឈ្មោះ​បោះ​សម្លេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង​រាជគ្រឹះ ។…

រឿង ភិក្ខុទេវទត្ត

☸️ព្រះបរមសាស្តា ទ្រង់ប្រារឰសំពត់កាសាវពស្ត្រ របស់ភិក្ខុទេវទត្ត ។ សម័យថ្ងៃមួយ ភិក្ខុទេវទត្ត បានសំពត់កាសាវពស្ត្រ ពីញាតិញោមមួយក្រុម ។ សំពត់នោះជាសំពត់មានសាច់ល្អ មានតម្លៃ ក៏ច្រើន ។ មនុស្សខ្លះ និយាយថាៈ សំពត់នេះ មិនសមគួរ ដល់ភិក្ខុទេវទត្តឡើយ, តែសមគួរ ដល់ព្រះសារីបុត្រ…

រឿង ព្រះចុល្លកាល-មហាកាល

☸️ព្រះបរមសាស្តា ទ្រង់ប្រារឰព្រះចុល្លកាល និង ព្រះមហាកាល ។ ព្រះចុល្លកាល ជាប្អូនរបស់ព្រះមហាកាល លោកបួសមិនទាន់បានមួយវស្សាផង ក៏លាចាកសិក្ខាបទ (សឹក) មកជាគ្រហស្ថ ព្រោះភរិយារបស់លោក ចេះតែមកធ្វើឲ្យរំខានខ្លាំងពេក ។ ចំណែកព្រះមហាកាលដែលជាបង លោកបានមកបួស ក្នុងព្រះពុទ្ធសាសនា ដោយសទ្ធាជ្រះថ្លា ខិតខំចម្រើនឣសុភកម្មដ្ឋាន រហូតដល់បានសម្រេចឣរហត្តផល…