ល្បើក​ច្បាប់​សង្ឃ

បណ្តាំក្រមង៉ុយ ខ្ញុំ​សូម​បង្គំ​ព្រះ​សម្មា សម្ពុទ្ធ​ណាៗក្នុង​ភព​ត្រៃ ចម្រើន​កម្មដ្ឋាន​ក្រោម​ពោធិ៍​ម្លប់ នមស្ការ​គោរព​រំឭក​គុណ។ ព្រះ​ចម​ចក្រ​ពង្ស​វង្ស​មុនីនាថ កំពូល​ផុត​ជាតិ​ជាង​មហាជន សោយ​រាជ​សម្បត្តិ​សម្បើម​​បុណ្យ សម្បូណ៌​លើស​លន់​លុប​លោកា។ លោកិយ​ដឹង​ហើយ​គួរ​កោត​ខ្លាច ទ្រង់​មាន​អំណាច​ព្រះ​ចេស្ដា  គួរ​ស្ដាប់​ព្រះ​រាជ​ឱង្ការ បន្ទូល​ត្រួតត្រា​គួរ​ត្រងត្រាប់។ ព្រះ​ទ័យ​ទ្រង់​ត្រេក​ស្រឡាញ់​សង្ឃ ប្រមាណ​សែន​អង្គ​ក្បុង​ភទ្ទ​កប្ប ព្រះ​អង្គ​បាន​ទ្រង់​ត្រាស់​ប្រញប្ដិ ឈ្មោះ​ច្បាប់​បាដិមោក្ខ​សំវរ​សីល។ ចែក​ចេញ​ជា​កង​សិក្ខាបទ កំណត់​ពីរ​រយ​ម្ភៃ​ប្រាំពិល(ប្រាំពីរ) មិន​ឱ្យ​មាន​មោះ​ម៉ង​មន្ទិល…

ប្រាសាទសំបូរព្រៃគុក

+.ទីតាំងភូមិសាស្រ្ត ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តកំពង់ធំ។ ប្រាសាទនេះស្ថិតនៅតាមបណ្តោយស្ទឹងសែន ដែលមានចម្ងាយប្រហែល ២៨គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តកំពង់ធំ។ +.ប្រវត្តិនៃការកសាងប្រាសាទសំបូរព្រៃគុក ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ក្នុងគ.ស៦១៦ ដល់៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរនិយម។ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា…

លោក​សង្ឃ​ខ្មែរ

កំណត់របស់អ្នកបកប្រែ៖ ខ្ញុំបានបកប្រែអត្ថបទនេះឡើង ដើម្បីបង្ហាញដល់អ្នកអានជាតិយើងថា តើលោកហ្វ្រង់ស្វា ម៉ារទីនី, អ្នកប្រាជ្ញបារាំងម្នាក់ បានមើលឃើញលោកសង្ឃ និងសង្គមខ្មែរ ដោយទស្សនៈបែបណា ។ ខ្ញុំចង់លើកយកទស្សនៈនោះមក ដើម្បីលាតត្រដាងអោយអ្នកអានខ្មែរយើង បានយល់ដឹងពីតម្លៃវប្បធម៌របស់សង្គមផងខ្លួន ។ ជាការពិត មានសេចក្ដីរៀបរាប់ខ្លះនៅក្នុងអត្ថបទបកប្រែនេះ ពុំបានសមស្របទៅនឹងការយល់ដឹងជាក់ស្ដែងរបស់សង្គមយើង ឬក៏ពុំក្បោះក្បាយ អស់សេចក្ដីទេ ឧទាហរណ៍ដូចជាក្នុងចំណុចរៀបរាប់អំពីការបួស ជាដើម ។ ប៉ុន្តែ…

ព្រះពុទ្ធទាំង ៥ ព្រះអង្គ

ប្រវត្តិសង្ខេប នៃ ព្រះពុទ្ធទាំង ៥ ព្រះអង្គ(ដែលបានត្រាស់ដឹង ក្នុងភទ្ទកប្បយេីងនេះ) នៅក្នុងគំនូររូបព្រះពុទ្ធទាំង ៥ ព្រះអង្គ ដែលបានត្រាស់ដឹង នៅក្នុងភទ្ទកប្បយេីងនេះ គេឃេីញរូបនៅក្រេាមព្រះពុទ្ធទ្រង់ព្រះនាម កកុសន្ធេា គេគូររូបមាន់, ព្រះពុទ្ធទ្រង់ព្រះនាម កេានាគមនេា គេគូររូបនាគរាជ, ព្រះពុទ្ធទ្រង់ព្រះនាម កស្សបេា គេគូររូបអណ្តេីក,…

ទេពធីតា​សង្ក្រាន្តទាំង៧អង្គ មានព្រះនាមអ្វីខ្លះ?

☸️ ដើម្បីឈ្វេងយល់អំពីព្រះនាមទេពធីតា​សង្ក្រាន្តទាំង៧អង្គនេះ ជាដំបូងគេក៏ត្រូវឈ្វេងយល់នូវពាក្យថា សង្ក្រាន្តនេះជាមុនសិន។ ពាក្យថា សង្ក្រាន្ត មក​​ពី​ភាសា​សំស្រ្កឹត សំក្រាន្តិ មានន័យថា ជាពេលដែល​ព្រះអាទិត្យ ចូលកាន់រាសី វេលាចូលឆ្នាំថ្មី គឺត្រង់ពេល​ចែកឆ្នាំ ក្នុងរយៈ​ពេល៣៦៥ថ្ងៃ។​ ☸️ ទេព​ធីតាទាំង៧អង្គ ដែលត្រូវចុះមកផ្លាស់វេន​សង្ក្រាន្តគ្នារៀងរាល់មួយឆ្នាំម្តងនេះ គឺជាបុត្រី​កបិលមហាព្រហ្ម។ ទេពធីតាត្រូវចុះមកតាម​លំដាប់ដោយ ហើយ​ប្រសិន​បើសង្ក្រាន្តត្រូវ​នឹង៖…

ព្រះបាទជ័យវរ្ម័នទី៧ ឬ មហានគរទី៣

ព្រះបាទជ័យវរ្ម័នទី៧ ជា​ព្រះ​រាជ​បុត្រ​ព្រះ​បាទ​ធរ​និន្រ្ទ​វរ្ម័ន​ទី​២ ព្រះ​អង្គ​បាន​សំងំ​រស់​នៅ​ដោយ​គ្មាន​ធ្វើ ឬ​បញ្ចេញ​សកម្ម​ភាព​អ្វី​ទាំង​អស់ ក្នុង​រាជ្យ​ព្រះ​បាទ​ត្រី​ភុវ័ន​អា​ទិត្យ​វរ្ម័ន​។ សិលា​ចារឹក​ខ្មែរ​នៅ​ប្រាសាទ​ភិមាន​អាកាស បាន​សរ​សេរ​ចារ​ទុក​មក​ថា «​ព្រះ​អង្គ​រង់​ចាំ​ឱកាស​ល្អ​ដើម្បី​​ចេញ​​មក​​ស្រោច​​​ស្រង់​​ផែន​ដី ដែល​ពោរ​ពេញ​ទៅ​ដោយ​បាប​កម្ម​»​។ ការ​អត់​ធ្មត់ ព្យា​យាម​តស៊ូ រង់​ចាំ​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ មាន​រយៈ​​ពេល​​ដល់​​ទៅ​១៧​ឆ្នាំ​។ ១. ចលនាតស៊ូរំដោះជាតិកាល​បើ​បាន​ដឹង​ថា ស្ដេច​ជ្រែក​រាជ​អស់​ព្រះ​ជន្ម ព្រះ​បាទ​ជ័យ​វរ្ម័ន​ក៏​ចេញ​មុខ​ប្រមែ​ប្រមូល បំបះ​បំបោរ​ប្រ​ជា​នុរាស្រ្ដ រៀប​​ចំ​ចល​នា​តស៊ូ ដើម្បី​រំដោះ​ជាតិ​មាតុ​ភូមិ​ពី​កណ្ដាប់​ដៃ​ខ្មាំង…

នំបញ្ចុក ដោយ សួង សុខរ៉ូ

ខ្មែរណាក៏ស្គាល់ដែរអ្វីដែលហៅថា «នំបញ្ចុក» នោះ ដ្បិតជាចំណីដែលយើងអាចបរិភោគឲ្យឆ្អែតជំនួសបាយបាន ហើយដែលយើងអាចរកបានសឹងគ្រប់ទីកន្លែង ជាពិសេសនៅតាមផ្សារលក់ដូរ។ ទោះជាគេបរិភោគនំបញ្ចុកជាទូទៅក្តី ក៏គេមិនដែលទុកថាជាអាហារប្រចាំថ្ងៃទេ។ បើនិយាយពីនៅជនបទផង ឱកាសដែលគេនិយមទទួលទាននំបញ្ចុកច្រើនតែជាពេលដែលមានបុណ្យទាន។ នៅទីនេះខ្ញុំសូមបរិយាយត្រួសៗអំពីរៀបធ្វើនំបញ្ចុកដែលខ្ញុំបានឃើញនៅភូមិបង្កោង ក្នុងថ្ងៃបុណ្យ «ឡើងមាឃ» ដែល គេធ្វើនៅថ្ងៃ៣កើតខែមាឃ។ ចំពោះអត្ថន័យទូទៅនៃបុណ្យឡើងមាឃនោះ សូមអានអត្ថបទក្នុងជំពូក២ លេខរៀងទី៥១។ សូមបញ្ជាក់ថាភូមិបង្កោងនោះអាចចាត់ចូលថាជាករណីពិសេសក្នុងចំណោមភូមិនៅផ្នែកខាងកើតនៃតំបន់អង្គរ ដ្បិតភូមិនេះមានត្រពាំងមួយហៅថា…